គណនីស្ថាប័ន

គណនីស្ថាប័ន

អំពីផលិតផល

គណនីសន្សំប្រភេទនេះ ត្រូវបានរចនាឡើងសម្រាប់ក្រុមហ៊ុន អង្គភាព ស្ថាប័ន ឬដៃគូ ដែលតែងជឿជាក់ និងសន្សំប្រាក់នៅ អេ អឹម ខេ។

ផលិតផលនេះអាចប្រើរួមជាមួយសេវាហិរញ្ញវត្ថុផ្សេងៗរបស់ AMK បានយ៉ាងងាយស្រួល មានភាពបត់បែនខ្ពស់ អនុញ្ញាតឲ្យដាក់ និងដកប្រាក់បានគ្រប់ពេល ជាមួយអត្រាការប្រាក់ប្រកួតប្រជែង។

អត្ថប្រយោជន៍

ងាយស្រួលសម្រាប់អាជីវកម្ម

គ្រប់គ្រងសាច់ប្រាក់អាជីវកម្មបានងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។

ប្រសិទ្ធភាពលើការចំណាយ

មិនគិតថ្លៃសេវា សម្រាប់ការបើក បិទ ឬ ស្នើសុំរបាយការណ៍គណនី។

ដំណោះស្រាយអាជីវកម្មពេញលេញ

ផ្សារភ្ជាប់ជាមួយផលិតផល និង សេវាកម្មផ្សេងៗរបស់ អេ អឹម ខេ ដើម្បីរីកចម្រើនអាជីវកម្មរបស់អ្នក។

លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ

 រៀល/ដុល្លារ

អត្រការប្រាក់ប្រចាំឆ្នាំ

 រហូតដល់ ១,៥០%

ទឹកប្រាក់ដាក់ដំបូង

ចាប់ពី ៤០០.០០០រៀល/ ១០០ ដុល្លារ

សមតុល្យអប្បបរមា

 មិនតម្រូវ

ឯកសារបញ្ជាក់កម្មសិទ្ធិគណនី

 ប័ណ្ណគណនីសន្សំ

ពន្ធលើការប្រាក់

 ៤% សម្រាប់និវាសនជន, ១៤% សម្រាប់អនិវាសនជន

ទីតាំងបើកគណនី

ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ

បណ្ដាញប្រតិបត្តិការ

អាចដំណើរការប្រតិបត្តិការនៅការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ

ការគណនាការប្រាក់

ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃទៅតាមសមតុល្យចុងក្រោយនៅពេលបិទថ្ងៃ ហើយការប្រាក់នឹងដាក់បញ្ចូលនៅក្នុងគណនីនៅរាល់ចុងខែ

អត្ថប្រយោជន៍
សេវាបន្ថែម

 មិនគិតថ្លៃក្នុងការស្នើសុំរបាយការណ៍គណនី

ថ្លៃសេវា
  • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
  • គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីអសកម្មលើសពី ១២ខៃ
  • ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់
លក្ខខណ្ឌ
  • ជាស្ថាប័នដែលបានចុះបញ្ជីស្របច្បាប់ និងបទបញ្ញត្តិ
  • វិញ្ញាបនប័ត្រចុះបញ្ញីពាណិជ្ជកម្ម អនុស្សរណៈ ឬលក្ខន្តិកក្រុមហ៊ុន និង/ឬ លិខិតផ្លូវការរបស់ស្ថាប័ន និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលតម្រូវ
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក