ដៃគូផ្ទេរប្រាក់ពីប្រទេសថៃ

ដៃគូផ្ទេរប្រាក់ពីប្រទេសថៃ

អំពីផលិតផល

អតិថិជន អេ អឹម ខេ អាចទទួលបានការផ្ទេរប្រាក់ភ្លាមៗពីប្រទេសថៃ។

មូលនិធិអាចទទួលបានក្នុងគណនីធនាគាររហូតដល់ USD 10,000.00 ក្នុងមួយថ្ងៃ និងតាមលេខកូដ រហូតដល់ USD 2,500.00 ក្នុងមួយថ្ងៃនៅគ្រប់សាខា អេ អឹម ខេ ឬភ្នាក់ងារអេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។

អត្ថប្រយោជន៍

រហ័ស និងភាពងាយស្រួលសម្រាប់អ្នកផ្ញើ

អេ អឹម ខេ ចាប់ដៃគូជាមួយអ្នកផ្តល់សេវាផ្ទេរប្រាក់ឌីជីថលធំ ៗ នៅតាមប្រទេសសំខាន់ៗ ដើម្បីធានាបាននូវការផ្ទេរប្រាក់លឿន និងទំនើប។

បណ្តាញទូលំទូលាយគ្របដណ្តប់ផ្ទៃប្រទេស

បណ្តាញទូលំទូលាយ និងជម្រើសទូទាត់ដែលអាចបត់បែនតាមតម្រូវការអតិថិជន។

ទំនុកចិត្ត និងសុវត្ថិភាព

សេវាផ្ទេរប្រាក់តាមរយៈបណ្តាញដៃគូផ្លូវការ និងមានសុវត្ថិភាព ផ្តល់ដោយទំនុកចិត្ត និងភាពជឿជាក់។

  • ក្រុមហ៊ុន 2C2P (Thailand) Company Limited (Easy2send)
  • Sawasdee Shop Co.,LTD (DeeMoney)

easy2send គឺជាសេវាផ្ទេរប្រាក់ឈានមុខគេរបស់ប្រទេសថៃ ដែលផ្តល់ជូនតាមរយៈ easyWallet ដោយក្រុមហ៊ុន​ 2C2P ដែលជាក្រុមហ៊ុន​ផ្តល់សេវាបង់ប្រាក់ឈានមុខគេនៅអាស៊ី ប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត ក៏ដូចជាបច្ចេកវិទ្យាអ៊ិនគ្រីបទិន្នន័យ ដើម្បីធានាថាព័ត៌មានត្រូវបានបញ្ជូនដោយសុវត្ថិភាព។

របៀបផ្ទេរប្រាក់
  • នៅពេលដែលការចុះឈ្មោះ easy2send របស់អ្នកត្រូវបានយល់ព្រម
  • អ្នកនឹងទទួលបានកាត easyWallet ដើម្បីបញ្ចូលលុយ ឬផ្ទេរប្រាក់តាមរយៈបណ្តាញអនឡាញ និងក្រៅបណ្តាញ។

សម្រាប់វីដេអូបង្រៀនងាយៗអំពីរបៀបផ្ទេរប្រាក់របស់អ្នក សូមពិនិត្យមើលនៅទីនេះ check here

ព័ត៌មានលម្អិតទំនាក់ទំនងរបស់យើងមានដូចខាងក្រោម:
គេហទំព័រ easy2send៖ https://go.2c2p.com/km/easy2send/
លេខទូរស័ព្ទ៖ +66 1167000, Ext: 108 អ៊ីមែល៖ CS_2C2P@2c2p.com

 

DeeMoney គឺជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) របស់ប្រទេសថៃ ដែលមានឯកទេសក្នុងការផ្ទេរប្រាក់អន្តរជាតិ ជាមួយនឹងរបៀបប្រើប្រាស់សាមញ្ញ និងងាយស្រួលសម្រាប់អតិថិជនគ្រប់តម្រូវការ។ តើត្រូវផ្ទេរដោយរបៀបណា?

ជាមួយនឹង 4 ជំហានងាយៗ

1. ជ្រើសរើសប្រទេសអ្នកទទួល បញ្ចូលចំនួនទឹកប្រាក់ផ្ញើ
2. ជ្រើសរើសអ្នកទទួលរបស់អ្នក
3. ជ្រើសរើសប្រភពនៃមូលនិធិ និងគោលបំណងនៃការផ្ទេរប្រាក់
4. ជ្រើសរើសជម្រើសបង់ប្រាក់ ហើយជ្រើសរើសគណនីធនាគាររបស់អ្នក – បញ្ចប់ប្រតិបត្តិការ។

សម្រាប់វីដេអូបង្រៀនងាយៗអំពីរបៀបផ្ទេរប្រាក់ សូមចូលទៅកាន់ https://fb.watch/gRjReyUBG6/

សម្រាប់សេវាកម្មអតិថិជន សូមទូរស័ព្ទទៅកាន់ +66 2821 5555
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://www.deemoney.com/

ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក