សេវាភ្នាក់ងារ

សេវាភ្នាក់ងារ

អំពីផលិតផល

ការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទូទាំងតំបន់ ជាពិសេសអ្នកដែលរស់នៅឆ្ងាយពីសាខា គឺជាបេសកកម្មសំខាន់របស់យើង។

ដោយបង្កើតភ្នាក់ងារជិតផ្ទះអតិថិជន អេ អឹម ខេ បានធ្វើឲ្យអតិថិជនរស់នៅឆ្ងាយអាចប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួល និងរហ័សដូចជា ការដាក់ប្រាក់ ការដកប្រាក់ ការផ្ទេរប្រាក់-ទទួលប្រាក់ ការបង់ប្រាក់កម្ចី និងការទូទាត់វិក្កយបត្រផ្សេងៗ។ វិធីនេះជួយអតិថិជនសន្សំពេលវេលា និងប្រាក់កាក់ច្រើន ហើយអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលមានសុវត្ថិភាព និងទុកចិត្តបាន។

លើសពីនេះ ការបង្កើតបណ្តាញភ្នាក់ងារ ក៏ជួយបង្កើតឱកាសការងាររាប់ពាន់កន្លែងនៅក្នុងសហគមន៍ ផ្តល់ជំនួយដល់គ្រួសារក្នុងការកែលម្អជីវភាព និងជំរុញកម្មវិធីរួមបញ្ចូលហិរញ្ញវត្ថុនៅទូទាំងប្រទេស។

រកចំណូលបន្ថែម ចុះឈ្មោះជាភ្នាក់ងារឥឡូវនេះ!

ប្រាក់បញ្ញើ

ដកប្រាក់
ផ្ទេរប្រាក់
បង់កម្ចី
ដាក់ប្រាក់ក្នុងប្រព័ន្ធបាគង
បង់វិក្កយបត្រ
បញ្ចូលលុយទូរស័ព្ទ
សេវាកម្មទូទាត់ប្រាក់ផ្សេងទៀត
អត្ថប្រយោជន៍របស់ភ្នាក់ងារ
  • ទទួលបានប្រាក់កម្រៃជើងសារខ្ពស់
  • ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមនៅពេលដែលធ្វើប្រតិបត្តិការលើសការកំណត់
  • ទទួលបានម៉ាស៊ីនធ្វើប្រតិបត្តិការដោយឥតគិតថ្លៃ
  • ទទួលបានការគាំទ្រក្នុងរៀបចំយីហោ
លក្ខខណ្ឌ
  • អាចអាន និងសរសេរខ្មែរ
  • ទុនបង្វិលសម្រាប់ប្រតិបត្តិការ
  • ចេះប្រើប្រាស់ទូរស័ព្ទ ស្មាតហ្វូន 
  • មានទីតាំងល្អ
  • ផ្តល់សេវាកម្មដល់អតិថិជនយ៉ាងហោចណាស់៨ម៉ោង
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក