ស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលសហគ្រាសធុនតូច និងមធ្យម កំពុងរងផលប៉ះពាល់ខ្លាំងពីការរាតត្បាត នៃជំងឺ កូវិត១៩ ដើម្បីជួយសម្រួល និងដោះស្រាយនូវការលំបាកនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈ ធនាគារសហគ្រាសធុនតូច និង មធ្យម បានដាក់ដំណើរគំរោងហិរញ្ញប្បទាន ជំហានទី ២ ជាមួយ និងស្ថានប័នជាដៃគូ។ អេ អឹម ខេ ក៏ជាសមាជិកមួយ ដែលប្តេជ្ញាថានឹងជួយដល់ សគ្រាសធុនតូច និងមធ្យម អោយមានភាពប្រសើឡើងតាមរយៈ គំរោងមួយនេះ ក៏ដូចជាជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា និង បង្កើតឳកាសការងារបន្ថែមដល់ប្រជាជន។

តាមរយៈគម្រោងនេះយើងនឹងផ្តល់ជូនកម្ចីក្នុងអត្រាការប្រាក់ទាបជូនអតិថិជន ជាសហគ្រាសធុនតូច និងមធ្យម សម្រាប់ការពង្រីកដើមទុន ឬការវិនិយោគបន្ថែម។

លក្ខណៈផលិតផល

លក្ខណៈផលិតផលបរិយាយ
កម្ចីសាច់ប្រាក់ដុល្លារ
 អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)ចាប់ពី​ ៦.៥% ដល់ ៧.៥%
ទំហំកម្ចីអតិបរមា២០,០០១ ដល់ ៣០០,០០០ ដុល្លារ
រយៈពេលនៃកម្ចីរហូតដល់ ៧២ខែ
ការបង់សងអាចមានភាពបត់បែន
ទ្រព្យបញ្ចាំតម្រូវឯកសារប្លង់រឹង/ ប្លង់ទន់

លក្ខខណ្ឌ
• អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
• រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
• មានអាសយដ្ឋានអចិន្រ្តៃយ៍ដែលបញ្ជាក់ដោយអជ្ញាធរមានសមត្ថកិច្ច
• ជាម្ចាស់អាជីវកម្ម
• និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

ឯកសារតម្រូវ
• អត្តសញ្ញាណប័ណ្ណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអជ្ញាធរមានសមត្ថកិច្ច
• ច្បាប់ថតចំលងប័ណ្ណសម្គាល់កម្មសិទ្ធិអចលនទ្រព្យ
• ឯកសារពាក់ព័ន្ធ និងអាជីវកម្ម
• និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ