ដៃគូរសហការ Unionpay

Unionpay បានសហការណ៍ជាមួយ អេ អឹម ខេ ក្នុងការផ្តល់សេវាកម្មវេរលុយក្រៅប្រទេស សម្រាប់ បុគ្គល និង ក្រុមហ៊ុន  លើសពី ១០​ប្រទេស  ទៅកាន់ អតិថិជន ដែលប្រើកាត និង ប័ត្រ ឥណទាន Unionpay បានយ៉ាងងាយស្រួល និង សុវត្ថិភាព តាមរយៈកម្មវិធីទូរស័ព្ទ អេ អឹម ខេ។

អាចវេរទៅក្រៅប្រទេសរួមមាន៖

១. ចិន
២. ថៃ
៣. វៀតណាម
៤. ហ្វីលីពីន
៥. ជប៉ុន
៦. ម៉ាឡេស៊ី
៧. ឥណ្តូនេស៊ី
៨. ឡាវ
៩. ហុងកុង
១០. ម៉ាកាវ
១១. សិង្ហបុរី

លក្ខខណ្ឌដែលត្រូវអនុវត្ត

 • អតិថិជនត្រូវតែមានគណនី អេ អឹម​ ខេ ដើម្បីធ្វើការផ្ទេរប្រាក់។
 • អ្នកត្រូវចុះឈ្មោះប្រើប្រាស់គណនី អេ អឹម ខេ របស់អ្នក នៅលើកម្មវិធី AMk Mobile App
 • ដាក់ប្រាក់ចូលទៅក្នុងគណនី អេ អឹម ខេ  នៅតាមភ្នាក់ងារវ ហើយបំពេញព័ត៌មានលម្អិតនៅលើកម្មវិធី AMk Mobile App របស់អ្នក។

កម្រិតចំនួនទឹកប្រាក់ ដែលអាចផ្ទេរបានប្រចាំថ្ងៃ

 • ១,០០០ ដុល្លារក្នុងមួយប្រតិបត្តិការ
 • ៥,០០០ ដុល្លារ ក្នុងមួយថ្ងៃ
 • ២០,០០០ ដុល្លារ ក្នុងមួយខែ
 • ដកបានភ្លាមៗ

វេរលុយដោយប្រើកម្មវិធី  AMK Mobile

 • សូមចុច “វេរលុយ” នៅលើកម្មវិធី ទូរស័ព្ទចល័ត អេ អឹម​ ខេ របស់លោកអ្នក
 • បន្ទាប់មក ជ្រើសរើស “វេរទៅកាត Unionpay”
 • បំពេញព័ត៌មានចាំបាច់
 • បញ្ជាក់ និងបញ្ចូលលេខកូដ PIN របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ

តម្លៃ និង លក្ខខណ្ឌ:

 ដៃគូរសហការ EMQ

ឥលូវនេះអ្នកអាចវេរលុយទៅក្រៅប្រទេស រហូតដល់១០​ប្រទេស តាមរយៈដៃគូរ AMQ ដោយរីករាយក្នុងការវេរលុយទៅក្រុមគ្រួសារជាទីស្រលាញ់អ្នក និង អ្នកដទៃផ្សេងទៀតបានយ៉ាងងាយស្រួល និង សុវត្ថិភាព តាមរយៈកម្មវិធីទូរស័ព្ទ អេ អឹម ខេ ឬ ក៏តាមសាខា ទាំង១៥០ នៅទូទាំងប្រទេស។

អាចវេរទៅក្រៅប្រទេសរួមមាន៖

១.វៀតណាម
២. ហ្វីលីពីន
៣. ម៉ាឡេស៊ី
៤. កូរ៉េ ខាងត្បូង
៥. សិង្ហបុរី
៦. ចិន
៧. ឥណ្តូនេស៊ី
៨. ជប៉ុន
៩. ហុងកុង
១០. ថៃ

លក្ខខណ្ឌដែលត្រូវអនុវត្ត

 • អតិថិជនត្រូវតែមានគណនី អេ អឹម​ ខេ ដើម្បីធ្វើការផ្ទេរប្រាក់។
 • អ្នកត្រូវចុះឈ្មោះប្រើប្រាស់គណនី អេ អឹម ខេ របស់អ្នក នៅលើកម្មវិធី AMk Mobile App
 • ដាក់ប្រាក់ចូលទៅក្នុងគណនី អេ អឹម ខេ  នៅតាមភ្នាក់ងារវ ហើយបំពេញព័ត៌មានលម្អិតនៅលើកម្មវិធី AMk Mobile App របស់អ្នក។

កម្រិតចំនួនទឹកប្រាក់ ដែលអាចផ្ទេរបានប្រចាំថ្ងៃ
– ១,០០០ ដុល្លារក្នុងមួយប្រតិបត្តិការ និង សរុប ២,៥០០$ ក្នុងមួយថ្ងៃសំរាប់អតិថិជនដែលគ្មានគណនី អេអឹមខេ
– ២,៥០០ ដុល្លារក្នុងមួយប្រតិបត្តិការ និង សរុប ៥,០០០$ ក្នុងមួយថ្ងៃសំរាប់ប្រតិបត្តិការរវាងអតិថិជនដែលមានគណនីអេអឹមខេ

ប្រភេទសេវាកម្ម

•ការដាក់ប្រាក់ចូលក្នុងគណនីធនាគារ
•ការបើកប្រាក់ដោយផ្ទាល់តាមសាខាដៃគូសហការ
•កាបូបអេឡិចត្រូនិច

ដៃគូរដកប្រាក់ ក្រៅប្រទេស រួមមាន៖

វេរលុយដោយប្រើកម្មវិធី  AMK Mobile

 • សូមចុច “វេរលុយ” នៅលើកម្មវិធី ទូរស័ព្ទចល័ត អេ អឹម​ ខេ របស់លោកអ្នក
 • បន្ទាប់មក ជ្រើសរើស “វេរទៅក្រៅប្រទេស តាម EMQ”
 • បំពេញព័ត៌មានចាំបាច់
 • បញ្ជាក់ និងបញ្ចូលលេខកូដ PIN របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ

វេរលុយ នៅតាមសាខា អេ អឹម ខេ

 • ធ្វើដំណើរទៅសាខា របស់ អេ អឹម ខេ ដែលនៅជិតអ្នក
 • អ្នកត្រូវយក កាត គណនី អេ អឹមខេ ទៅជាមួយ
 • បំពេញព័ត៌មានចាំបាច់ ផ្តល់ដោយបុគ្គលិក ផ្នែកបំរើរសេវាកម្ម

គោលការណ៍ និង លក្ខខណ្ឌ

សំគាល់៖

ចិន:
សម្រាប់អតិថិជនទទួលប្រតិបតិ្តការដំបូង តម្រូវអោយបំពេញពត៌មានតាមរយៈ លីងដែលផ្តល់ដោយដៃគូរ EMQ ដោយការផ្ញើរសារទៅកាន់អ្នកទទួល ហើយកំណត់ពេលត្រឹម៧២ម៉ោងដើម្បីផ្តល់ពត៌មានទាំងអស់នេះ។ ប្រតិបត្តិការនេះសម្រាប់តែការវេរលុយទៅកាន់ពលរដ្ឋចិនដែលមានអត្តសញ្ញាណប័ត្រចិនតែប៉ុណ្ណោះ។
កូរ៉េៈ
ការវេរលុយស្មើរ ឬលើសពី ១,០០០,០០០វ៉ុន តម្រូវអោយមានពត៌មានអ្នកទទួលបន្ថែម ហើយ បើវេរក្រោម ១,០០០,០០០វ៉ុន មិនតម្រូវអោយផ្តល់ពត៌មានបន្ថែមទេ ។ សម្រាប់តម្រូវការពត៌មានបន្ថែម នឹងត្រូវផ្ញើរសារ ឬ អ៊ីម៉ែលទៅអ្នកទទួលដើម្បីផ្តល់ឯកសារបន្ថែម។