បុគ្គលិកហាត់ការ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ឱកាសដល់ប្អូនៗដែលកំពុងតែបន្តការសិក្សារ ឬទើបតែបញ្ចប់ការសិក្សារថ្មីៗរៀនសូត្រអំពីរបៀបធ្វើការងារគ្រប់ផ្នែក និងនាយកដ្ឋានទាំងអស់។ បុគ្គលិកហាត់ការនឹងទទួលបានការហ្វឹកហាត់រៀនសូត្រជាមួយអ្នកជំនាញ និងបទពិសោធន៍គ្រប់កម្រិតតាំងពីថ្ងៃដំបូងដែលឈានជើងចូលជាមួយ អេ អឹម ខេ។ ពួកគេក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការផ្តល់សិទ្ធិ និងតម្លៃស្មើៗគ្នា ជាងនេះទៀតពួកគេនឹងទទួលបានសេរីភាពក្នុងការស្វែងរកចំណង់ចំណូលចិត្តការងាររបស់ខ្លួននៅគ្រប់ផ្នែក នាយកដ្ឋាននៅ អេ អឹម ខេ។

ប្រសិនបើប្អូនៗចង់រីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុ អេ អឹម ខេ គឺជាជម្រើសល្អបំផុត។ ក្នុងនាមជាគ្រឹះស្ថានដែលកំពុងតែឈានមុខគេ អេ អឹម ខេ ខិតខំប្រឹងប្រែងធ្វើការប្រកបដោយភាពច្នៃប្រឌិត និងបង្កើតវប្បធម៌ធ្វើការងារជាក្រុម។ យើងបានផ្តល់ឱកាសដល់សិស្ស និស្សិត ដែលមានបំណងចូលប្រឡូកក្នុងវិស័យហិរញ្ញវត្ថុទទួលបានការរៀនសូត្រ។ គោលបំណងរបស់យើងគឺចង់ឲ្យសិស្ស និស្សិតទាំងអស់ដែលកំពុងតែស្វែងរកបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងគ្រឹះស្ថាន អេ អឹម ខេ ក៏ដូចជាស្ថាប័នដទៃទៀតផងដែរ។

ការិយាល័យកណ្តាល

3

Download Job

11-មិថុនា-2021

ព័ត៌មានអំពីការដាក់ពាក្យ

បេក្ខជន ឬប្អូនៗនិស្សិតដែលចាប់អារម្មណ៍ហាត់ការងារជាមួយ អេ អឹម ខេ! សូមផ្ញើប្រវត្តិការងារ និងលិខិតអមទៅនាយកដ្ឋានធនធានមនុស្ស៖

អគារលេខ ២៨៥  មហាវិថីយុទ្ធពលខេមរៈភូមិន្ទ (ផ្លូវ ២៧១) ​ សង្កាត់ទំនប់ទឹក  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រអប់សំបុត្រលេខ៖ ៤៨០

ទូរស័ព្ទ៖ ០២៣ ៩៩៣ ០៦២ ឬ ០២៣ ៨៦១ ៤៦១

សារអេឡិចត្រូនិច៖ job@amkcambodia.com