ទស្សនវិស័យ និងបេសកកម្ម
ទស្សនវិស័យ
ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានយ៉ាងមានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។
បេសកកម្ម
ផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
គោលការណ៍ណែនាំ
- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងធ្វើឱ្យមានតម្លាភាពគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបតិ្តការ
- អេ អឹម ខេ បេ្តជ្ញាអភិវឌ្ឍដំណើរការសេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដារដើម្បីធានាឱ្យបានការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន
- អេ អឹម ខេ គឺជាគឹ្រះសា្ថនរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ។