ពានរង្វាន់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី បានទទួលពានរង្វាន់ និងការទទួលស្គាល់ចំពោះសមិទ្ធិផលរបស់ខ្លួនជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុក្នុងរយៈពេលជាច្រើនឆ្នាំ្កកន្លងមកនេះ។  ខាងក្រោមនេះគឺជាពានរង្វាន់ និងលិខិតទទួលស្គាល់ដែលគ្រឹះស្ថានរបស់យើងទទួលបាន៖

photo6100157903689329858

2014

Cambodia Banking Award

ពាន់រង្វាន់ “The Outstanding Customer Orientation MFI” ពីកម្មវិធី Cambodia Banking Award របស់ក្រុមហ៊ុន IDG Asia។​

MIX-Award_SPR_2011-768x543

2011

Social Performance Reporting Award

អេ អឹម ខេ ត្រូវបានទទួលស្គាល់ដោយ Giordano Dell’Amore Microfinance Best Practices International Award 2011 ក្នុងការចូលរួមចំណែករបស់ខ្លួនក្នុងការកែលម្អតួនាទី មីក្រូហិរញ្ញវត្ថុដោយផ្លាស់ប្តូរវិធីសាស្រ្ត និងប្រព័ន្ធទៅតាមតម្រូវការរបស់អតិថិជន ក៏ដូចជាវាយ តម្លៃផលប៉ះពាល់លើជីវភាពរស់នៅរបស់អ្នកទទួលផល ដោយ Fondazione Giodano Dell’ Amore​ ។

ទទួលស្គាល់ស្តីពី Social Performance Reporting Award 2011 ដោយ Microfinance Information Exchange ។

photo6100157903689329857

2013

MF Transparency Award

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជា “គ្រឹះស្ថានត្រួសត្រាយផ្លូវសកលក្នុងវិស័យមីក្រូហិរញ្ញវត្ថុតាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមកំណត់តម្លៃប្រកបដោយតម្លាភាពនៅកម្ពុជា” ដោយអង្គការ MF Transparency ។

អេ​ អឹម ខេ ទទួលបានពាន់រង្វាន់​ MFI ESG Award សម្រាប់ការបំពេញការងាររបស់ខ្លួនល្អជាងគេក្នុងការធ្វើ ឱ្យកាន់តែស៊ីជម្រៅ ដោយរួមបញ្ចូលប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងការទទួលបានសេវាកម្មមីក្រូហិរញ្ញវត្ថុ ដោយ OikoCredit International ។

SmartCampaign_CPP_2016-768x505

2016

SMART Campaign

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថាននាំមុខគេក្នុងការប្រើប្រាស់​ប្រាក់រៀលច្រើនជាងគេ ពីធនាគារជាតិនៃកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ពាន់រង្វាន់នេះត្រូវបានប្រគល់ជូនដោយ លោកជំទាវ នាវ ច័ន្ទថាណា ​ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដល់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ​ អឹម ខេ។​

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តយ៉ាងពេញលេញតាមគោលការណ៍ការពារអតិថិជន ពី SMART CAMPAIGN​ ។​

ពាន់រង្វាន់ជាប់ចំណាត់ថ្នាក់វគ្គចុងក្រោយក្នុង “កម្មវិធីប្រកួតប្រជែងបរិយាប័ន្នហិរញ្ញវត្ថុ ២០១៦” ពី The Wall Street Journal ដែលឧបត្ថម្ភដោយមូលនិធិ MetLife ។​

ពាន់រង្វាន់ផ្តល់ជូនដោយមូលនិធិ MetLife ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​អេ​ អឹម ខេ សម្រាប់ការចូលរួមយ៉ាងសកម្មដើម្បីចូលរួមចំណែកក្នុងបេសកកម្មរួមនៃការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៦ នៅទីក្រុង​ហុង​កុង​។

Truelif

2019

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម​ ខេ ទទួលបានពាន់រង្វាន់ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជាឆ្នាំ​២០១៩”​ ពីកម្មវិធី The Global Business Awards ប្រចាំឆ្នាំលើកទី៥

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ដែលធ្វើឱ្យជីវភាព ប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង “The Leader Milestone” និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេស​កម្ពុជា​ដែល សម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ អេ អឹម ខេ បានចូលរួមប្រកួតប្រជែងជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុចំនួន ៦ ផ្សេងទៀតនៅក្នុងពិភពលោក សម្រាប់ការទទួលស្គាល់ជា អ្នកដឹកនាំដ៏សំខាន់របស់ Truelift ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ចំនុចរួមតែមួយដែលស្ថាប័នទំាងអស់ត្រូវបានទទួល​ស្គាល់នោះ គឺជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុង ការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់​នៅ​ក្នុង​ស្ថានភាពក្រីក្រ។

CGAP-Award-2006-1024x724

2006

Financial Transparency Award

ទទួលស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់ការសម្រេចបានកម្រិតខ្ពស់តាមការអនុលោមតាមស្តង់ដារអន្តរជាតិលើរបាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព សម្រាប់ពាន់រង្វាន់តម្លាភាពហិរញ្ញវត្ថុឆ្នាំ ២០០៦ ដោយ​ CGAP។​

European-MFI-Award_2008-768x543

2008

European Microfinance Award Runner-up

អេ អឹម ខេ ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានមួយនៅកម្ពុជាសម្រាប់ពានរង្វាន់មីក្រូហិរញ្ញវត្ថុសហភាព​អ៊ឺរ៉ុបលើទី២ ស្តីពី “ការទទួលស្គាល់ពីការងាររបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈសកម្មភាព​នវានុវត្តន៍ ដើម្បីលើកម្ពស់មីក្រូហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវក្នុងសង្គម និងចូលរួមចំណែកក្នុងការបង្កើតវិស័យហរិញ្ញវត្ថុរួមមួយ” ដោយស្ថាប័ន GRAND-DUCHÉ DE LUXEMBOURG ។

UNCDF-Award_2017-768x514

2017

Most Innovative Idea

ត្រូវបានទទួលស្គាល់ ជាគ្រឹះស្ថានដែលបានការបង្ហាញពីគំរូអាជីវកម្មថ្មី និងប្រកបដោយនុវានុវត្តន៍ដើម្បីជម្រុញការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និង/ឬប្រទេសវៀតណាម ដោយកម្មវិធីផ្លាស់ប្តូរហិរញ្ញវត្ថុរួមបញ្ចូលគ្នារបស់ UNCDF។​

global-facebook-01-157706934722224

2019

អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តការងារល្អបំផុតនៅកម្ពុជា

អេ អឹម ខេ​ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានដែលបានអនុវត្តការងារល្អបំផុតនៅកម្ពុជា នេះបើយោងតាមស្ថាប័នពានរង្វាន់អាជីវកម្មពិភពលោកលោកប្រចាំឆ្នាំលើកទី៥នៅឆ្នាំ២០១៩

Trophy-Award-2021-05-1

2021

អបអរសាទរ អេ អឹម ខេ ទទួលពានរង្វាន់នយោជកឆ្នើមឆ្នាំ២០២១ នៅកម្ពុជា

ពានរង្វាន់នេះបានទទួលស្គាល់ អេ អឹម ខេ ថាជាគ្រឹះស្ថានដែលមានបរិយាកាសការងារល្អសម្រាប់បុគ្គលិកដើម្បីអភិវឌ្ឍអាជីពការងារនាថ្ងៃខាងមុខ

OutstandingUseKhmerRiel_NBC_2016

2016

អេ អឹម ខេ ទទួលបានការទទួលស្គាល់ពីការលើកកម្ពស់ប្រាក់រៀលពីធនាគារជាតិនៃកម្ពុជា

អេ អឹម ខេ ទទួលបានការទទួលស្គាល់ពីការលើកកម្ពស់ប្រាក់រៀលពីធនាគារជាតិនៃកម្ពុជា និង សមាគមសហគ្រិនវ័យក្មេងនៃកម្ពុជា។ ពានរង្វាន់នេះត្រូបានផ្តល់ជូនដោយលោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ទៅកាន់លោក គា បូរាណ អគ្គនាយកប្រតិបត្តិ អេ អឹម ខេ

TheWallStreetJournal_2016

2016

កម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ

អេ អឹម ខេ បានជាប់ចំណាត់ថ្នាក់វគ្គសម្រាំងចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ ក្រោមប្រធានបទ ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពដល់អតិថិជនដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ ពី “The Wall Street Journal” សារព័ត៌មានលំដាប់អន្តរជាតិ

MetLifeFoundation_HK2016

2016

ការទទួលស្គាល់ពី MetLife Foundation

អេ អឹម ខេ ទទួលបានការទទួលស្គាល់ពីកម្មវិធី MetLife Foundation “ស្តីពីការរួមចំណែកក្នុងការបំពេញបេសកម្មលើសេវាហិរញ្ញវត្ថុ” ក្នុងទីក្រុងហុងកុង ឆ្នាំ២០១៦

photo6100157903689329861

2013

OikoCredit Award

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ESG ផ្តល់ពានរង្វាន់ ដល់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អេ អឹម ខេ “ការបំពេញការងារយ៉ាងសកម្មក្នុងការជួយដល់ជនក្រីក្រ និងក្រុមងាយរងគ្រោះតាមរយៈការវារតម្លៃពីសេវាកម្មមីក្រូហិរញ្ញវត្ថុ” ដែលចេញដោយ OikoCredit International

Best Practic

2011

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តការងារល្អ

ពានរង្វាន់អន្តរជាតិល្អបំផុតរបស់មីក្រូហិរញ្ញវត្ថុ Giordano Dell នៅឆ្នាំ ២០១១ “ដោយទទួលស្គាល់ការចូលរួមចំណែករបស់ខ្លួនក្នុងតួនាទីជាមីក្រូហិរញ្ញវត្ថុសដែលម្របតាមវិធីសាស្ត្រ និងប្រព័ន្ធទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាវាយតម្លៃផលប៉ះពាល់លើការរស់នៅរបស់អ្នកទទួលផល” ដោយ Fondazione Giodano Dell Amore