អេ អឹម ខេ ជា​ជម្រើស​អាជីព​ការងារ​សម្រាប់​អ្នក

បុគ្គលិក  អេ អឹម ខេ ​មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ​អត្រាកើនឡើងនៃចំនួនបុគ្គលិកនេះ ហើយ ដែល សរបញ្ជាក់ឲ្យឃើញថា អេ អឹម ខេ គឺជាគ្រឹះស្ថានដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកទាំងអស់។ គ្រប់ បុគ្គលិក អេ អឹម ខេ ពិតជារីករាយជាមួយការងាររបស់គាត់ ព្រោះគាត់ពេញចិត្តនឹងបរិយា កាសការងារល្អ ការសហការ ក្រុមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់គាត់ ព្រមទាំងអាចទទួួលបាននូវ អត្ថប្រយោជន៍ច្រើន និងឱកាសអភិវឌ្ឍខ្លួន ផងដែរ។

លោកស្រី ពាំង ពិសាខ នាយិការប្រតិបត្តិធនធានមនុស្សបានមានប្រសាសន៍ថា “អេ អឹម ខេ បាន និងកំពុងខិតខំ ប្រឹងប្រែងដើម្បីក្លាយជាជម្រើសសម្រាប់និយោជិត ព្រោះ អេ អឹម ខេ បានផ្តល់ជូននូវលក្ខណៈពិសេស ៣យ៉ាងគឺ៖​ កន្លែងដែល​ផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ផ្តល់នូវឱកាសក្នុងការអភិវឌ្ឍខ្លួន និងជាពិសេសជា គ្រឹះស្ថានដែលមាន បរិយាកាសការងារល្អ។” លោកស្រីបានលើកឡើងថា អត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដែល អេ អឹម ខេ ផ្តល់ជូនបុគ្គ លិកមានដូចជា​​ ការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិក ព្រមទាំងក្រុមគ្រួសារ (ប្តីឬប្រពន្ធ និង កូន) ១០០% ដោយ មិនកំណត់ ការធានារ៉ាប់រង ២៤ ម៉ោងទៅលើគ្រោះថ្នាក់ដល់បុគ្គលិក ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំខ្មែរ និងបុណ្យ ភ្ជុំបិណ្ឌ ប្រាក់សោធន ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកចូល និវត្តន៍ប្រាក់រង្វាន់លើកទឹកចិត្តប្រាក់កម្ចីសម្រាប់ បុគ្គលិកក្នុង អត្រាការប្រាក់ត្រឹមតែ២%ក្នុងមួយឆ្នាំប្រាក់មាតុភាព រហូតដល់ ១៧០% និងការឈប់សម្រាកព្យាបាលជំងឺ ដោយមាន ប្រាក់ឈ្នួលរហូតដល់ ៦ខែ ការឈប់សម្រាក ពិសេស និងអត្ថប្រយោជន៍ជាច្រើនទៀត។ ចំពោះឱកាស អភិវឌ្ឍខ្លួន អ្នកស្រីបានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ អេ អឹម ខេ បានរៀបចំកម្មវិធីសម្រាប់អភិវឌ្ឍបុគ្គលិករបស់ខ្លួនជា ច្រើនមាន ដូចជា កម្មវិធីការបណ្តុះបណ្តាល និងការហ្វឹកហ្វឺន កម្មវិធីអ្នកស្នង កម្មវិធីទំនាក់ទំនងបុគ្គលិក កម្មវិធីអភិវឌ្ឍ សមត្ថភាព ស្នូល កម្មវិធីរៀនសូត្រ បន្ថែម កម្មវិធីអ្នកគ្រប់គ្រងហាត់ការ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត។ អ្នកស្រី ពិសាខ ក៏បានសង្កត់ធ្ងន់ ផងដែរអំពីបរិយាកាសការងារ ព្រោះវាជាកត្តាសំខាន់សម្រាប់បុគ្គលិក ព្រោះនៅពេលដែល ស្ថាប័ន មួយមាន បរិយាកាសការងារល្អ បុគ្គលិកមានភាពរីករាយ សហការល្អក្នុងការបំពេញកាតព្វកិ​ច្ច ដែលជាលទ្ធផលធ្វើ ឲ្យការងាររបស់គាត់មានប្រសិទ្ធភាពខ្ពស់។ ចំពោះ អេ អឹម ខេ ត្រូវបានចាត់ទុកថា ជាកន្លែងដែលមានបរិយាកាស ការងារល្អ ព្រោះ អេ អឹម ខេ មានចំណុចពិសេសរបស់ខ្លួនដូចជា មានវប្បធម៌ការងារល្អ មានគុណតម្លៃរួម ដែលជំរុញ ឲ្យមានបរិយាកាសស្និទ្ធស្នាលប្រកបដោយការទទួលខុសត្រូវ ផ្តល់ភាពកក់ក្តៅ និងមានការយកចិត្តទុកដាក់ ខ្ពស់ចំពោះ គ្រប់បុគ្គលិក មានការសហការណ៍ល្អ និងមានទំនាក់ទំនងល្អរវាងបុគ្គលិកគ្រប់ ជាន់ថ្នាក់។

បុគ្គលិក អេ អឹម ខេ ម្នាក់ លោក សាង មក្ករី មន្ត្រីឥណទានឯកទេស បានចាប់ផ្តើមអាជីពការងារជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៥ ជាមន្ត្រីឥណទានរៀនសូត្រ ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ លោកត្រូវបានតំឡើង តំណែងជាមន្ត្រីឥណទានពេញសិទ្ធក្នុងរយៈពេល២ខែ មកដល់ពាក់កណ្តាលឆ្នាំ២០១៧ លោកត្រូវបានតែងតាំងក្នុងមុខ តំណែងថ្មីមួយទៀតគឺ មន្ត្រីឥណទានឯកទេស។ “អស់រយៈពេលជិត២ឆ្នាំ ហើយដែលខ្ញុំបម្រើការងារជាមួយ អេ អឹម ខេ ខ្ញុំមានអារម្មណ៍ថា អេ អឹម ខេ ដូចជាផ្ទះទី២ដែរ ដោយបុគ្គលិកទាំងអស់រួសរាយរាក់ទាក់ហាក់បីដូជាក្រុមគ្រួសារខ្ញុំដែរ”។ លោក មក្ករី បានបន្ថែមទៀតថា “អ្វីដែលសំខាន់នោះ គឺខ្ញុំទទួលបានការលើកទឹកចិត្តពីប្រធានផ្ទាល់ ក៏ដូចជាមិត្តភក្តិរួម ក្រុមក្នុងការបំពេញ ការងារប្រចាំថ្ងៃរបស់ខ្ញុំផងដែរ”។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែធ្នូ ឆ្នាំ២០១៧ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបចំនួនជិត ២៥០០នាក់ អតិថិជនចំនួន ជិត ៦៨ ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រប្រាក់​កម្ចីជាង ២០៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការ ចំនួន ១៥០ កន្លែង និង មានភ្នាក់ងារ​ជាង៣.០០០កន្លែងនៅ​ទូទាំង​ប្រទេស។  អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូន អតិថិជនដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារ​ចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។