ទទួល​​​អត្ថ​ប្រយោជន៍​ទ្វេដង​ពី​កម្ចី​ទិញ​ម៉ូតូ អេ អឹម ខេ

ភ្នំពេញ៖ អតិថិជនទាំងអស់នឹងទទួលអត្ថប្រយោជន៍ទ្វេដងពីកម្ចីទិញម៉ូតូ អេ អឹម ខេ ចាប់ពីថ្ងៃទី១  ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ទី១ៈ ទទួលបានកម្ចីរហូតដល់១០០% នៃតម្លៃម៉ូតូ ទី២ៈ ទទួលបានមួក សុវត្ថិភាពដោយឥតគិតថ្លៃ (Free) រហូតដល់អស់ពីស្តុក។

កម្ចីទិញម៉ូតូត្រូវបានដាក់ឲ្យដំណើរការសាកល្បងកាលពីចុងឆ្នាំ២០១៥។​ ចាប់តាំងពីពេលនោះមក អតិថិជនដែល​បាន ប្រើប្រាស់កម្ចី​នេះមានការកើនឡើងជាលំដាប់។ ដូចនេះដើម្បីឲ្យយល់កាន់តែច្បាស់ពី​កម្ចីទិញម៉ូតូ​នេះ អេ អឹម ខេ នឹងធ្វើ ការ​ផ្សព្វផ្សាយពីការផ្តល់ជូនពិសេសទ្វេដងដល់អតិថិជន​គោលដៅ​ខ្លួន គឺទទួលបាន​កម្ចីរហូតដល់ ១០០% នៃតម្លៃ​ម៉ូតូ និងមួកសុវត្ថិភាពដោយឥតគិតថ្លៃ (Free) ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតយ៉ាងច្រើន ដូចជា៖ អត្រា​ការ​ប្រាក់​ទាប លុបបំណុលចោលនៅពេលម្ចាស់បំណុលមានគ្រោះ​ថ្នាក់​ ជាយ​ថាហេតុ​ដល់អាយុជីវិត ផ្តល់កម្ចីសង្រ្គោះបន្ទាន់ និង អាច ខ្ចីបន្ថែមទៀតបាន។

តម្រូវការម៉ូតូរបស់ប្រជាជនខ្មែរយើងមានការកើនឡើងឥតឈប់ឈរពី១ឆ្នាំទៅ១ឆ្នាំ។ ជាមួយនឹងការរីកចម្រើន​វិស័យមីក្រូ ហិរញ្ញវត្ថុ និង​ធនាគារ តម្រូវការប្រាក់សម្រាប់ទិញម៉ូតូលែងជាបញ្ហាប្រឈមដល់ពួកគាត់ទៀតហើយ។គាត់អាចប្រើប្រាស់​សេវា​ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ។ “អេ អឹម ខេ ជាជម្រើសដ៏ល្អ និងសាកសមបំផុត សម្រាប់ពួកគាត់” នេះជាការលើក​ឡើងរបស់លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម (ឥណទាន និងធានា រ៉ាប់រងខ្នាតតូច)។ លោកបានបន្ថែម​ទៀតថា ព្រោះ អេ អឹម ខេ ផ្តល់អត្ថប្រយោជន៍ច្រើនជាងគេដូចជា៖ រាល់ការប្រើប្រាស់ សេវាប្រាក់កម្ចីម៉ូតូ អេ អឹម ខេ នឹងអាចផ្តល់ប្រាក់កម្ចីរហូតដល់១០០%នៃតម្លៃម៉ូតូ និងផ្តល់ជូនមួកសុវត្ថិភាពដោយ ឥតគិតថ្លៃ ចំពោះ អតិថិជន ចាប់ពីថ្ងៃនេះ​រហូត​ដល់អស់ពីស្តុក។ ជាពិសេស អេ អឹម​ ខេ មានអត្រាការប្រាក់ទាបសេវា ឆាប់រហ័សមាន សេវាធានារ៉ាប់រង់លើការបាត់បង់ម៉ូតូ ឬជួបគ្រោះថ្នាក់ខូចខាចទាំងស្រុង អាចធ្វើការសងប្រាក់កម្ចីគ្រប់ ទីកន្លែង និង​លុបបំណុលចោលនៅពេលម្ចាស់បំណុល​មាន​គ្រោះ​ថ្នាក់ជាយថាហេតុដល់អាយុជីវិត។

គួររំលឹកផងដែរថា ក្នុងពេលយុទ្ធនាការផ្សព្វផ្សាយរយៈពេល៣ខែនេះ អេ អឹម ខេ នឹងមានការផ្សាយផ្ទាល់អំពី​អត្ថ​ប្រយោជន៍កម្ចីទិញ​ម៉ូតូ និងភាពងាយស្រួលក្នុងការទទួលបានប្រាក់កម្ចីនេះនៅលើទំព័រហ្វេកប៊ុក (Facebook: AMK MFI) របស់ខ្លួនផងដែរ។ ដូចនេះ អតិថិជនទាំងអស់​អាចទស្សនា និងឆ្លើយសំនួរងាយៗ ដើម្បី​មានឱកាសឈ្នះរង្វាន់ លើកទឹកចិត្ត​ជា​ច្រើន​ទៀត។  

អំពី អេ អឹម ខេ      

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែមិថុនា ឆ្នាំ២០១៧ នេះ អេ អឹម​ ខេ មានវិសាលភាពប្រតិបត្តិការគ្របដណ្តប់៨៩% នៃចំនួនភូមិសរុបទូទាំង ប្រទេស មានបុគ្គលិកសរុបជាង ២.៤០០នាក់ អតិថិជនសរុបជាង៥៩ម៉ឺននាក់ ជាមួយ​នឹង​​ផលបត្រប្រាក់កម្ចីជាង១៧៧ លានដុល្លារអាមេរិក ជាមួយការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែង និង មានភ្នាក់ងារ​ជាង២.៥០០កន្លែង នៅ​ទូទាំង​ប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់​វិក្កយ​បត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM)។​