គណៈគ្រប់គ្រង
2021-Mar-05 09:46 [Viewed : 24798]
 

លោក គា បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុង ឆ្នាំ ២០១២។ លោកបានចូល​បម្រើការ​នៅ​ អេ អឹម ខេ ចាប់តាំងពីឆ្នាំ២០០៤ ដែលមានរយៈពេលជាង១០ ឆ្នាំហើយ ដោយកាន់មុខតំណែងជាថ្នាក់ដឹកនាំ​ជាច្រើន ក្នុងការ​ចូលរួមអភិវឌ្ឈ​គ្រឹះស្ថាន ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាន នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេល ចូលរួមជាមួយ អេ អឹម ខេ គាត់បានបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ផ្សេងទៀត ក្នុងតួនាទីជា​នាយក​ហិរញ្ញ​វត្ថុ។

លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាប័ត្រ ជា​គណ នេយ្យ​ក​​អាជីព “ACCA”​ (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូល​ជា​សមាជិក គណនេយ្យ​ករអាជីព “ACCA” ក្នុងឆ្នាំ២០០៨។

លោក គា បូរាណ
ប្រធាននាយកប្រតិបត្តិ
(CEO)

 

 

លោក ហួត សុខា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយក ប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមាន​បទ​ពិសោធន៍ជាង ២០ឆ្នាំ ផ្នែក ពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងទីផ្សារ អភិវឌ្ឍន៍ផលិតផល គ្រប់គ្រងការលក់ រៀបចំផែនការអាជីវ​កម្មលើវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោក សុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍​ផលិត​ផល​មីក្រូ ហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំ នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានៅ ធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោង​មីក្រូ​ហិ​រញ្ញវត្ថុ ដែលគ្រប់គ្រងដោយអង្គការ GRET/CEDAC ផងដែរ។

លោក សុខា បញ្ចប់ថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រង និងទីផ្សារ ពីសាកលវិទ្យាល័យ MVU និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charles Sturt របស់ប្រទេស អូស្រ្តាលី។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកល​វិទ្យាល័យ NAROPA សហរដ្ឋអាមេរិកផងដែរ។

លោក ហួត សុខា
ប្រធាននាយកប្រតិបត្តិ
សាជីវកម្ម

 

 

លោក សុខ កុសល បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ខែ មេសា ឆ្នាំ ២០១៥

ក្នុង​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ព័ត៌មានវិទ្យា។ លោក កុសល មានបទពិ សោធន៍ជាង១៤​ឆ្នាំ​លើ​វិស័យ​ព័ត៌មានវិទ្យា ដោយ​កាន់តំណែង​ពី​មន្ត្រី​គាំទ្រ​ផ្នែក​ព័ត៌មាន រហូត​ក្លាយជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ក្នុង​ក្រុមហ៊ុន​ជាច្រើន រួមមាន Imperial Tobacco Vietnam (Imperial Tobacco Group), Sotelco Ltd (Vimpelcom Group) និង One TV (GS Group partners ជាមួយក្រុមហ៊ុន Royal Group Cambodia)។ ក្នុង​ដំណើរ​ដ៏​វែងឆ្ងាយ​ដែល​ពោ​ពេញ​ទៅដោយ​ការប្រកួតប្រជែង និង​ការផ្លាស់ប្តូរ ដែល​បាន​កើតឡើង​រួមជាមួយ​ជោគជ័យ​ផងដែរ។

លោក កុសល បានទទួល​សញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ព័ត៌មានវិទ្យា​ពី INNOTECH-CBAM

លោក សុខ កុសល
ប្រធាននាយកប្រតិបត្តិ
ព័ត៌មានវិទ្យា
 

 

លោក សួន ពិសី​ បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ក្នុង​ឆ្នាំ២០០៩ ក្នុង តួនាទី​ជា​ប្រធាន​ភូមិភាគ និងត្រូវបានតែតាំងជានាយកប្រតិបត្តិឥណទាន​ នៅ ឆ្នាំ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងតំណែងជាប្រធាននាយក ប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់ រាយដូចជា អាជីវកម្ម ឥណទាន ប្រាក់សន្សំ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច។ លោក​មាន​បទពិសោ ធន៍ដប់ប្រាំឆ្នាំ​ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញ​ដ៏ច្បាស់លាស់ ផ្នែក ប្រតិបត្តិការអាជីវកម្ម សវនកម្ម អភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គ​បណ្តុះ​បណ្តាលក្នុងប្រទេស និងក្រៅប្រទេសពីមីក្រូហិរញ្ញ វត្ថុជាច្រើន។

លោក ពិសី ទទួលបាន​បរិញ្ញាប័ត្រ និង​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង ​ពី​សាកលវិទ្យា ល័យបៀលប្រាយ៍។

លោក សួន ពិសី
ប្រធាននាយកប្រតិបត្តិ
អាជីវកម្ម

 

Moro Lucasrowland
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

 

 

 

 

 

Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ លោកមាន​បទ​ពិសោធន៍ជាង ១៥ឆ្នាំ ផ្នែកគណេយ្យ នៅក្រុមហ៊ុនលក់រាយ រោងចក្រផលិតកម្ម ក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗ

អង្គការក្រៅដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ Lucas​ បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ទាំងនៅក្នុងប្រទេសអូស្រ្តាលីនិងប្រទេសកម្ពុជារួមទាំងជាប្រធានផ្នែករាយការណ៍ក្រុមនៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលីនិងជា ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្រុមហ៊ុនផលិតអន្តរជាតិមួយនៅកម្ពុជា។

Lucas បានក្លាយជាសមាជិកនៃគណនេយ្យករជំនាញអូស្រ្តាលី និងនូវែលសេឡង់ (CA) ចាប់តាំងពីឆ្នាំ ២០១១ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃរដ្ឋឃ្វីនឡែន។


 

 

 

លោក ហៀក ថា​វុ​ធ បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ជា មន្ត្រី​សវនកម្ម​ផ្ទៃក្នុង ក្នុង​ឆ្នាំ ២០០៦ និង​ត្រូវបានតែងតាំង​ជា​ ប្រធាន​ក្រុម​សវន​ករ​ក្នុង​ឆ្នាំ ២០០៨ រួចហើយ​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​សវនកម្ម​ផ្ទៃក្នុង​នៅ ឆ្នាំ ២០១២ ។

លោក ថា​វុ​ធ ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ និង​គណនេយ្យ​ពី​សាកលវិទ្យា ល័យ​ជាតិ​គ្រប់គ្រង​នៅ ឆ្នាំ២០០៤ និង បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គណនេយ្យនៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​។

លោក ហៀក ថាវុធ
នាយកប្រតិបត្តិ
សវនកម្មផ្ទៃក្នុង

 

 

លោកស្រី ពាំង ពិសាខ បាន​ចូល​បម្រើ​ការងារ​ជាមួយ អេ អឹម ខេ ជា​ប្រធាន​ផ្នែក​បណ្តុះបណ្តាលនៅ​ ខែកញ្ញា ឆ្នាំ២០១១ និង​ត្រូវបានតែង​តាំង​ជានាយិកា​ប្រតិ​ប​តិ្ត​បណ្តុះបណ្តាល​នៅ ខែមីនា ឆ្នាំ២០១២។ នៅ​ខែមករា ឆ្នាំ២០១៣ លោកស្រី​ត្រូវបានតែងតាំង​ជា​នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស។ ពីមុនមក លោកស្រី​ធ្លាប់​បម្រើ​ការងារ​ជាទី​ប្រឹក្សា​កសាង​សមត្ថភាព​ឲ្យ​អង្គការក្រៅរដ្ឋា ភិបាល​មួយ​ក្នុងប្រទេស​កម្ពុជា ជា​គ្រូ​បណ្តុះបណ្តាល​ទូទៅ​ឲ្យ​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​មួយ​ផ្សេងទៀត និង​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់់​នៅសហគ្រាស Interquess (IQ)។

លោកស្រី​ធ្លាប់ជា​គ្រូ​បណ្តុះបណ្តាល ឬអ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល ឥណទាន​ខ្នាតតូច គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ការបញ្ជ្រាប​យេនឌ័រ ក្នុង​កម្មវិធី​អភិ​វ​ឌ្ឈ​ន៍ និង​ការគ្រប់គ្រង និង​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល។

លោកស្រី ពិសាខ ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​ទីផ្សារ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

លោកស្រី ពាំង ពិសាខ
នាយិកាប្រតិបត្តិ
ធនធានមនុស្ស

 

hean menghon  

លោក ហ៊ាន ម៉េង​ហុង បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុងតួនាទី​ជា​ប្រធាន​ផ្នែក​សន្សំ​ក្នុង​ឆ្នាំ ២០១២។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោក​មានបទ ពិសោធន៍​បម្រើ​ការងារ​នៅក្រុមហ៊ុន និង​អង្គការ​មួយចំនួន ក្នុង​តំណែង​ជា​មន្ត្រី​ទំនាក់ទំនង ប្រធាន​ផ្នែក​លក់​ធានារ៉ាប់រង​ខ្នាតតូច និង​អ្នកឯកទេស​អាជីវកម្ម​ធានារ រ៉ាប់រង​ខ្នាតតូច។ លោក​ត្រូវបានតែងតាំង​ជា​នាយកប្រតិបត្តិសាជីវកម្ម ក្នុង​ ខែមករា ឆ្នាំ២០១៥។

លោក​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ច និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​អាជីវកម្ម ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន។

លោក ហ៊ាន ម៉េងហុង
នាយកប្រតិបត្តិសាជីវកម្ម
 

 

លោក អាង លាភ​ហេង បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ឆ្នាំ២០១១ ក្នុងតួ នាទី​ជា​អ្នកវិភាគ​ប្រព័ន្ធ​អាជីវកម្ម។ លោក​មានបទពិសោធន៍​ដប់ឆ្នាំ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោក​បាន​កាន់​តួនាទី​ជា ច្រើន​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុផ្សេងៗពីគ្នា ដូចជា បេឡាធិការ គ្រូ​បង្គោលតាម​សហគមន៍ គ្រូ​បង្គោល​ទូទៅ និង​អ្នកគ្រប់គ្រង​ប្រព័ន្ធ​បណ្តុះបណ្តាល។ លោក​បានទទួល​កា​រ​បណ្តុះបណ្តាល​ជាច្រើន​ជំនាញ​ទាក់ទង​ នឹង​វិស័យ​មីក្រូហិរញ្ញ វត្ថុ។ លោក​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ប្រព័ន្ធ​ធនាគារ​ស្នូល​ក្នុង​ឆ្នាំ ២០១៥។

លោក​បានទទួល​សញ្ញាបត្រ​ចំនួន​ពីរ គឺ បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ ពី​សាកលវិទ្យាល័យ Build Bright ភ្នំពេញ។

លោក អាង លាភហេង
នាយកប្រតិបត្តិគំាទ្រ
ប្រព័ន្ធធនាគារស្នូល

 

 

 

លោក ជាង វណ្ណា បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ ឆ្នាំ២០១៣ ជា​ប្រធាន​ផ្នែក​បណ្តុះបណ្តាល។ លោក​មានបទពិសោធន៍​ដប់ឆ្នាំ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោក​បាន​កាន់​តួនាទី​ជាច្រើន នៅតាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃទៀត ដូចជា មន្ត្រី​ឥណទាន មន្ត្រី​ធានាគុណភាព ប្រធាន​សាខា​ខេត្ត គ្រូ​បង្គោល និង​អ្នកគ្រប់គ្រង​បណ្តុះបណ្តាល និងអភិ​វ​ឌ្ឈ​ន៍។ លោក​បានទទួល​ការសិក្សា​លើ​ជំនាញ​ជាច្រើនទាក់ទង ​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង និង​ក្រៅប្រទេស។ លោក វណ្ណា​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​បណ្តុះបណ្តាលក្នុង ​ឆ្នាំ២០១៥។

លោក វណ្ណា បានទទួល​បរិញ្ញាបត្រ​ផ្នែក​អភិ​វ​ឌ្ឈន៍​សេដ្ឋកិច្ច និងបរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច ភ្នំពេញ។

លោក ជាង វណ្ណា
នាយកប្រតិបត្តិ
បណ្តុះបណ្តាល
  

 

 

លោកស្រី ម៉ុ​ត ចរិយា បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ឆ្នាំ២០១១ ជា​អ្នក សម្របសម្រួល​ប្រតិបត្តិការ​ធនាគា​រចល​ត័។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោកស្រី​ធ្លាប់​បម្រើ​ការងារ​ជា​ជំនួយការ​អ្នកគ្រប់គ្រង​ព័ត៌មានវិទ្យា នៅ​រោងចក្រ​កាត់ដេរ​មួយ​ជាង​ប្រាំពីរ​ឆ្នាំ។ លោកស្រី ត្រូវបានតែងតាំង​ជា ប្រធាន​ផ្នែក​គ្រប់ គ្រងមណ្ឌល​ព័ត៌មាន ក្នុង​ឆ្នាំ២០១៣ និង​ជា​នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន ក្នុង​ឆ្នាំ២០១៥។

លោកស្រី​បានទទួល​សញ្ញាបត្រ​ផ្នែក​គណនេយ្យ ពី​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង បរិញ្ញាបត្រ​ផ្នែក​កុំ​ព្យុ​ទ័​រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ព័ត៌មានវិទ្យា​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន។

លោកស្រី ម៉ុត ចរិយា
នាយិកាប្រតិបត្តិ
ទំនាក់ទំនងសេវាកម្មអតិថិជន

 
 
 

មុនពេល​ទទួល​តួនាទី​ជា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ ​នៅ អេ អឹម ខេ លោក ជា រតនា បាន​បម្រើ​ការងារនៅ អេ អឹម ខេ ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ធនាគា​រចល័ត និងក្រោយ​មកជា​នាយក​ប្រតិបត្តិ​សន្សំ និងធនាគារ​ចល័ត។

លោក​មានបទពិសោធន៍​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ដូចជា Cellcard Coca Cola និង Inter-Inox

លោក រតនា បានទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាលា​ពាណិជ្ជកម្ម IAE លី​យ៉ុង នៃ​សាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេស​បារាំង។

លោក ជា រតនា
នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ
 

 

លោកស្រី ឡុង ចន្ថា បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ដំបូង​ជាម​ន្ត្រី​សវនកម្ម​ផ្ទៃក្នុង​ជាន់ខ្ពស់​នៅ​ឆ្នាំ២០០៥ ហើយ​ត្រូវបានតែងតាំង​ជា​ប្រធាន​ផ្នែក​សវនកម្ម​ផ្ទៃក្នុង​នៅ​ឆ្នាំ២០០៧។ លោកស្រី​ត្រូវបាន​ប្តូរ​ទៅគ្រប់​គ្រង​នាយកដ្ឋាន​រតនាភិ​បាល​នៅ​ឆ្នាំ២០០៨។ មុន​ចូល​បម្រើការ​នៅ​គ្រឹះស្ថាន អេ អឹម ខេ លោកស្រី ចន្ថា ធ្លាប់​បម្រើ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាយកដ្ឋាន​ត្រួតពិនិត្យ។

លោកស្រី ចន្ថា ទទួលបាន​បរិញ្ញាបត្រ​គណនេយ្យ​ពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នឹងកំពុង​សិក្សា​កម្មវិធី ACCA

លោកស្រី ឡុង ចន្ថា
នាយិកាប្រតិបត្តិ
រតនាភិបាល

 

 

លោកស្រី ពុម្ព សុ​ភី បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ រយៈពេល​ជិត​ដប់ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​តួនាទី​ជា​មន្ត្រី​បណ្តុះបណ្តាល ស្រាវជ្រាវ និង​ទីផ្សារ មុនពេល​ត្រូវបានតែងតាំង ជា​នាយិកា​ប្រតិ​ប​តិ្ត​ស្រាវជ្រាវ ក្នុង​ឆ្នាំ២០១២។ នៅក្នុង​តួនាទី​បច្ចុប្បន្ន លោកស្រី​មាន​ភារកិច្ច​ធានា​នូវ​គុណភាព​ខ្ពស់​នៃ​ការស្រាវជ្រាវ​ទីផ្សារ និង សង្គមដើម្បី​បំពេញតម្រូវការ​របស់ អេ អឹម ខេ។ លោកស្រី បានផ្លាស់ប្តូរទៅកាន់ តំណែងជានាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំ និង ធនាគារចល័តក្នុងឆ្នាំ ២០១៦។

លោកស្រី​បានទទួល​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អភិវឌ្ឍន៍ជនបទ​ពី​សាកលវិទ្យាល័យ Khon Ken ប្រទេសថៃ

លោកស្រី ពុម្ព សុភី
នាយិកាប្រតិបត្តិ អភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័ត
 

 

លោកស្រី រឿង វី​រី​នី បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ជា បុគ្គលិក​រដ្ឋបាល និង គណនេយ្យករ​នៅ​ឆ្នាំ ២០០៣ ខណៈពេល អេ អឹម ខេ ត្រូវបាន​បង្កើត ឡើង។ លោកស្រី​ត្រូវបានតែងតាំង​ជា​ប្រធាន​ផ្នែក​គណនេយ្យ​នៅ​ឆ្នាំ ២០០៨ និង​បន្ទាប់មក​បានក្លាយ​ជានា​យិ​កា​ប្រតិបត្តិ​ហិរញ្ញវត្ថុ​នៅ ឆ្នាំ២០១០។ មុន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ លោកស្រី​ជា​គណនេយ្យករ​នៅ​ក្រុមហ៊ុន​ឯកជន។

លោកស្រី​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធនាគារ និងហិរញ្ញវត្ថុ ហើយ​បច្ចុប្បន្ន កំពុង​សិក្សា​កម្មវិធី ACCA

លោកស្រី រឿង វីរីនី
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ
 

 

លោក ប្រេ​ម ច​ន្ត្រា​បុត្ត បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ក្នុង​ឆ្នាំ ២០០៤ ជា មន្ត្រី​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​ធ្វើការ​ស្រាវជ្រាវ​អភិវឌ្ឍន៍ថ្មី។ លោក​ត្រូវបានតែង តាំង​ជា​វិស្វករ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅ​ ឆ្នាំ២០០៧ និង​បាន​ក្លាយជា​ប្រ ធាន​ផ្នែក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នៅ​ ឆ្នាំ២០០៨។ នៅ​ ឆ្នាំ២០១១ លោក ច​ន្ត្រា​បុត្ត ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ព័ត៌មាន។  បច្ចុប្បន្ន​លោក​ជា នាយក​ប្រតិបត្តិ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា។

លោក ច​ន្ត្រា​បុត្ត ទទួលបាន​បរិ​ញ្ញ​ប​ត្រ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន បរិ​ញ្ញ​ប​ត្រ​ភាសា​អង់គ្លេស និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកវិទ្យា​ព័ត៌មាន​ពី​សាកលវិទ្យាល័យ Sikkim Manipal ប្រទេស​ឥណ្ឌា។

លោក ប្រេម ចន្រ្តាបុត្ត

នាយកប្រតិបត្តិ
គ្រប់គ្រង​ប្រព័ន្ធ​​ព័ត៌មានវិទ្យា
 

លោក រាម កេរ្តិ៍រិទ្ធា
នាយកប្រតិបត្តិ
ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

 

លោក រាម កេរ្តិ៍រិទ្ធា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុង តួនាទីជានាយក ប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាក្នុងឆ្នាំ២០១៧។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោករិទ្ធា បានបម្រើការក្នុងមុខតំណែងជាច្រើននៅក្នុងវិស័យ ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធសមាហរណកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្មឆ្លាតវ័យ វិស្វករគាំទ្រកម្មវិធីពាណិជ្ជកម្ម វិស្វករជាន់ខ្ពស់គ្រប់ គ្រងម៉ាស៊ីនមេ វិស្វករជាន់ខ្ពស់គ្រប់គ្រងបណ្តាញ អនុប្រធានផ្នែក IT អ្នកគ្រប់ គ្រងបណ្តាញ និងម៉ាស៊ីនមេ អ្នកគ្រប់គ្រងគម្រោង IT។ រិទ្ធាមានបទពិសោធន៍ ជាង១០ ឆ្នាំជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធIT ទាំងក្នុងនិងក្រៅប្រទេស។

រិទ្ធាទទួលបានបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីវិទ្យាស្ថានស៊ីតិក។លោក ឡុង ចំណាន
នាយកប្រតិបត្តិ
អាជីវកម្មឥណទាន
 

លោក ឡុង ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ ជាមន្ត្រី ឥណទាន។ នៅឆ្នាំ ២០០៧ លោកត្រូវបានតែងតាំងជាប្រធានតំបន់។ ដោយ សារតែការងារមានការ រីកចម្រើន និងអភិវឌ្ឍន៍ លោក ចំណាន ត្រូវ បានតែង តាំងជាប្រធានសាខានៅក្នុងឆ្នាំ ២០០៩។ នៅឆ្នាំ ២០១៤ លោក ត្រូវបានតែង តាំងបន្តទៀតជា ប្រធានភូមិ ភាគ។ដោយ សារភាពជោគជ័យលើអាជីព ការងារជាបន្តបន្ទាប់ គាត់ត្រូវបានតែងតាំងជានាយក ប្រតិបត្តិរង ឥណទាន ក្នុងឆ្នាំ២០១៦ ហើយនៅដើមឆ្នាំ២០១៨នេះ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិអាជីវកម្មឥណទាន។

លោកចំណាន បានបញ្ចប់បរិញ្ញាបត្រផ្នែកអភិវឌ្ឈន៍ជនបទ ពីសាលាជាតិ កសិកម្មព្រែក លៀប និង អនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកល វិទ្យាល័យជាតិគ្រប់គ្រង។លោក ទុំ ច័ន្ទដេត 

នាយកប្រតិបត្តិសាជីវកម្ម

 

លោក ច័ន្ទដេត បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៦ ជានាយក ប្រតិ បតិ្តរងឥណទាន ទទួលលើបន្ទុកកម្ចី សហគ្រាសខ្នាតតូចនិងមធ្យម។ លោក ច័ន្ទដេតធ្លាប់មានបទពិសោធ៍ លើវិស័យហិរញ្ញវត្ថជាង១០ ឆ្នាំកន្លងមក ហើយ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងកម្ពុជាដោយឆ្លងកាត់ តួនាទីជាច្រើនដូចជា មន្រ្តីឥណទាន ប្រធានសាខារង ប្រធានសាខា និង ប្រធានត្រួតពិនិត្យឥណទាន។ ដោយសារភាពជោគជ័យលើអាជីពការងារ ជាបន្តបន្ទាប់  នៅដើមឆ្នាំ២០១៨នេះ លោកត្រូវបានតែងតាំងជានាយកប្រតិ បត្តិសាជីវកម្ម។

លោក ច័ន្ទដេតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកធានាគារ និងអនុ បណ្ឌិត ផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បៀលប្រាយ នៅ ទីក្រុង ភ្នំពេញ។លោក ប្រាវ សុខម៉ី

នាយកប្រតិបត្តិអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ​

 

លោក ប្រាវ សុខម៉ី​ បានចូលបំរើការនៅ អេ អឹម ខេ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោក​មានបទពិសោធន៍​ជាច្រើនឆ្នាំបម្រើ​ការងារនៅក្នុងវិស័យ ហិរញ្ញវត្ថុនិងធនាគារ និងភតិសន្យាហិរញ្ញវត្ថុលើផ្នែកស្រាវជ្រាវ ទីផ្សារ និងអភិវឌ្ឃន៍អាជីវកម្ម ដូចជា៖ ជានាយកប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម ដោយទទួលខុសត្រូវផ្នែកអភិវឌ្ឍន៍ផលិតផល ទីផ្សារ និងផ្នែកលក់នៅ មេហ្គាលីស៊ីង ភីអិលស៊ី។ សុខម៉ី ជាអតិតបុគ្គលិក អេ អឹម ខេ តាំងពីឆ្នាំ២០១២ រហូតដល់២០១៥នៅក្នុងតំណែងជាងអ្នកស្រាវជ្រាវវិភាគទីផ្សារ និងជាប្រធានផ្នែស្រាវជ្រាវទីផ្សារ។ លើសពីនេះទៅទៀត គាត់ក៏មានបទពីសោធន៍ជាមន្រ្តីស្រាវជ្រាវ និងអភិវឌ្ឃន៍អាជីវកម្មនៅ វីស៊ិនហ្វាន់ កម្ពុជាផងដែរ។

លោក សុខម៉ី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារនិងហរញ្ញវត្ថុ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងផ្នែកអប់រំអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសនៃសកលវិទ្យាល័យភូមិនភ្នំពេញ។អ៊ុក កុសល
នាយកប្រតិបត្តិច្បាប់ និង
ប្រតិបត្តិតាម

 

 

លោក កុសល បានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជានាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម នៅខែមេសា ឆ្នាំ២០១៨។ មុននឹងចូលបម្រើការងារជាមួយ អេ  អឹម ខេ លោក កុសល ធ្លាប់មានបទពិសោធន៍ច្រើនជាង៨ឆ្នាំ ធ្វើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ធនាគារឯកទេស និងធនាគារពាណិជ្ជ។

តាមរយៈការបំពេញការងារជាមន្រ្តីផ្នែកច្បាប់ជាន់ខ្ពស់ លេខាធិការក្រុមហ៊ុន  ប្រធានផ្នែកច្បាប់ និងប្រតិបត្តិតាម លោក កុសល ទទួលបានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈទាក់ទងនឹងការចាត់ចែងកិច្ចការផ្លូវច្បាប់របស់ក្រុមហ៊ុន  កិច្ចការលេខាធិការក្រុមហ៊ុន និងកិច្ចការពាក់ព័ន្ធនឹងផ្នែកអនុលោមភាព។

លោក កុសល បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ពាណិជ្ជកម្មអន្តរជាតិពី Transnational Laws and Business University បរិញ្ញាបត្រនីតិសាស្រ្តពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច  និងបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ប៉ែន វណ្ណដារ៉ុង
នាយកប្រតិបត្តិគ្រប់គ្រង
ហានិភ័យ
 
 

លោក វណ្ណដារ៉ុង បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរិញ្ញវត្ថុ អេ​ អឹម ខេ  នៅខែសីហា  ឆ្នាំ២០១៨​ ជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ​បន្ទាប់ពីបានបំពេញការងារជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ លោកបាននាំយកមកជាមួយនូវបទពិសោធន៍ និងចំណេះជំនាញក្នុងការវិភាគនិងអនុម័តឥណទាន ការរៀបចំរចនាសម្ព័នឥណទាន ការកំណត់ពិន្ទុហានិភ័យឥណទាន ការគ្រប់គ្រងផលប័ត្រឥណទាន និងការគ្រប់គ្រងហានិភ័យឥណទាន។ មុនពេលចូលរួមជាមួយ ​​អេ អឹម ​ខេ លោកធ្លាប់បម្រើការងារជាច្រើនមុខដំណែង រួមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៅបណ្តាធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជា។​
លោក វណ្ណដារ៉ុង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិពីសកលវិទ្យាល័យអុកហ្វឺតប្រ៊ូក នៅចក្រភពអង់គ្លេស  ​និងបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យកម្ពុជា។​ស្វាយ សុជា

នាយកប្រតិបត្តិធានារ៉ាប់រង
ខ្នាតតូច
 

លោក សុជា បានចូលបម្រើការងារនៅ អេ​ អឹម ខេ ក្នុងតួនាទីជា នាយក​ប្រតិបត្តិធានារ៉ាប់រងខ្នាតតូច នៅខែមេសា ឆ្នាំ២០២០។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោក សុជា មានបទពិសោធន៍១៩​ឆ្នាំនៅក្នុងវិស័យផ្សេងៗដូចជា អង្គការមិនមែនរដ្ឋាភិបាល ប្រតិបត្តិករឥណទានជនបទ/មីក្រូហិរញ្ញវត្ថុ និង ធានារ៉ាប់រងអាយុជីវិត​ ដែលលោកបានបម្រើការក្នុងមុខតំណែងជាច្រើនរួមមាន អ្នកសម្របសម្រួលកម្មវិធី អ្នកដឹកនាំក្រុមការងារគម្រោង នាយកនាយកដ្ឋានបណ្តុះបណ្តាល និង​នាយកប្រតិបត្តិ។

លោក សុជា ទទួលបានបរិញ្ញាប័ត្រផ្នែកអក្សរសាស្រ្តខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងគម្រោង និងអភិវឌ្ឍជនបទ។
ប៊ុន ច័ន្ទភិវឌ្ឍន៏
នាយកប្រតិបត្តិសាជីវកម្ម
 

លោក ច័ន្ទភិវឌ្ឍន៏ បានចូលរួមបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ នៅខែ មេសា ឆ្នាំ ២០២០​ ជានាយកប្រតិបត្តិសាជីវកម្ម។ មុនពេលបម្រើការងារនៅ អេ​ អឹម ខេ ​លោកមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យសាជីវកម្មធនាគារ​ ជាពិសេសក្នុងការវិភាគឥណទានសាជីវកម្ម ការរៀបចំរចនាសម្ព័ន្ធឥណទាន ទំនាក់ទំនងអតិថិជន ឥណទាន Syndication ហិរញ្ញប្បទានពាណិជ្ជកម្ម និងសង្វាក់ផលិតកម្ម និង ប្រតិបត្តិការឥណទាន​។ ​

លោក បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកសហគ្រិនភាព​ និង ការគ្រប់គ្រងដោយឆ្នៃប្រឌិត ពីសកលវិទ្យាល័យ Lumière Lyon 2 និង​ Lille 1 ប្រទេសបារំាង ​និងបរិញ្ញាប័ត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ឆាយ សុជា
នាយកប្រតិបត្តិគ្រប់គ្រងសាខា
 

លោក សុខជា បានចូលបម្រើការងារជាមួយ អេ​ អឹម ខេ ក្នុងតួនាទីជានាយកប្រតិបត្តិរងប្រតិបត្តិការក្នុងខែ មីថុនា ២០២០។ ក្នុងឆ្នាំ២០២១ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិគ្រប់គ្រងសាខា។

មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោក សុខជា មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង ធនាគារ គឺ ៧ឆ្នាំនៅប្រទេសកម្ពុជា និង ៥​ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ា។ បទពិសោធន៍របស់លោកដូចជា៖ ប្រតិបត្តិការ ​ការអភិវឌ្ឍផលិតផល ​ការគ្រប់គ្រងសាខា ការគ្រប់គ្រងគម្រោង និង ការបង្កើតយុទ្ធសាស្ត្រ។

សុខជា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេទមហាឫសី បរិញ្ញាបត្រផ្នែកគណនេយ្យ។

 

 

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200