សាវតារ
2020-Nov-26 14:39 [Viewed : 28159]

តាមរយៈប្រវត្តិរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ពិតជាបាន​ប្តេជ្ញាចិត្ត​​​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​យ៉ាង​ពិតប្រាកដ។ អេ អឹម ខេ​ បាន​រៀបចំឲ្យមាន​ក្របខណ្ឌការងារ​គ្រប់គ្រង​គោលដៅ​សង្គម​របស់​​ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ដែល​​ធានា​ថា​ អេ អឹម ខេ នឹង​បន្ត​​ផ្តោតទៅ​លើ​បេសកកម្ម​របស់ខ្លួនជានិច្ច ​​ក្នុងការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន។ គិតត្រឹម​ចុងឆ្នាំ ២០១៩ នេះ អេ អឹម ខេ មានបុគ្គលិកជាង ៣.០០០ នាក់​ ដែល​កំពុង​ផ្តល់​សេវា​ដល់​អតិថិជន​ជាង ៩០០.០០០​ នាក់​ ក្នុងភូមិជិត ១៣.០០០ ភូមិ ដែលចំនួន​នេះ​​​ស្មើ​នឹង ៩០% ភាគរយ​នៃចំនួនភូមិ​សរុបទូទាំង​ព្រះរាជាណាចក្រ​​កម្ពុជា។​ ​

ផ្តើមចេញពីកម្មវិធីឥណទានខ្នាតតូច​

ការចាប់កំណើតរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (អេ អឹម ខេ)​ វិវត្តមកពីកម្មវិធីឥណទានខ្នាតតូច របស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។  

ដោយសារប្រតិបតិ្តការមានការរីកចម្រើន ក្នុងឆ្នាំ ២០០២ អង្គការ Concern បានបង្កើត ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ដាច់​ដោយ​ឡែកមួយ ដែល​បាន​ប្រែក្លាយមកជា អេ អឹម ខេ សព្វ​ថ្ងៃ​នេះ។ នៅតឹ្រមឆ្នាំ ២០០៣ អេ អឹម ខេ បាន ធ្វើ​ប្រតិបតិ្ត​ការ​ដោយឯករាជ្យពីអង្គការ Concern ហើយ បន្ទាប់​មកទទួល​បាន​អាជា្ញប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ ២០០៤។
 

ការរីកលូតលាស់យ៉ាងឆាប់រហ័ស

គិតត្រឹមឆ្នាំ ២០០៥ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពី​ប្រតិ​បត្តិការ​ដំបូងរបស់ខ្លួន និងទទួលបានប្រាក់​កម្ចី​ពី​ប្រភពខាងក្រៅ ព្រម​ទាំង​បងើ្កត​យន្តការគ្រប់គ្រងការងារ​សង្គម​ផងដែរ។  នៅឆ្នាំជាបន្តបន្ទាប់ អេ អឹម ខេ កាន់​តែ​មានការរីកចម្រើនយ៉ាងឆាប់រហ័ស លើសេវាប្រាក់កមី្ច​​ដ៏សំខាន់ និងបាន​ពងី្រកបណ្តាញប្រតិបត្តិការសាខា នៅ​ទូទាំង​ប្រទេស។

អាជ្ញាប័ណ្ណទទួលប្រាក់សន្សំពីសាធារណជន

នៅឆ្នាំ២០១០ កំណែទម្រង់ជាយុទ្ធសាស្ត្រ ត្រូវ​បានចាប់ផ្តើម​អនុវត្ត ដោយបានធ្វើការផ្លាស់ប្តូរ អេ អឹម ខេ ពីឥណទាន​ជន​បទ​តែមួយមុខ ​ទៅ​ជាអ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប។ យុទ្ធសាស្រ្ត​នេះ ត្រូវបាន​ជម្រុញ​ដោយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ ក្នុង​ការ​ផ្តល់សេវាមីក្រូហិរញ្ញ​វត្ថុជា​ច្រើនប្រភេទ​ទៅ​ដល់​​ប្រជាពលរដ្ឋក្រីក្រ ក្នុងគោល​បំណង​ធ្វើឲ្យ​ជីវភាព​​របស់​ពួក​​គេ​បាន​​ប្រសើរឡើង។

ផលិតផល និងសេវាកម្មដ៏សម្បូរបែប

ផលិត​ផលសន្សំ ត្រូវ​បានដាក់ឲ្យដំណើរ​ការនៅ​គ្រប់​សាខា​ទូទាំងប្រទេស ត្រឹមពាក់កណ្តាលឆ្នាំ ២០១១ ជាមួយ​នឹង​សេវា​ផ្ទេរប្រាក់ក្នុងស្រុក ដែល​បាន​ដាក់ឲ្យដំណើរ​ការ​នៅ​ក្នុង ខែ កក្កដា ឆ្នាំ ២០១១ ដែរ។ សេវាកម្មទាំងពីរនេះ ត្រូវ​បាន​ពង្រីក​ទៅ​គ្រប់​សាខា និងអនុសាខាទាំង១១៣ របស់ អេ អឹម ខេ អំឡុង​ឆ្នាំ ២០១២។

អេ អឹម ខេ ក៏បាន​ចាប់​ផ្តើម​ដាក់​សាក​ល្បង​រយៈពេលមួយឆ្នាំនូវ ភ្នាក់ងារ​ធនាគា​រចល័ត​ពីឆ្នាំ ២០១១ ដល់ ២០១២។

 

នៅក្នុងឆ្នាំ ២០១៣ អេ អឹម ខេ ក៏បានដាក់ឲ្យ​ដំណើរ​ការ​ម៉ាស៊ីនដកប្រាក់ និង​ដាក់ប្រាក់​ដោយ​​ស្វ័យ​ប្រវត្តិ (ATM/CDM) ដើម្បី​ឲ្យ​អតិថិ​ជន​របស់ខ្លួន​កាន់​តែមានភាពងាយស្រួល និង​ប្រសើរ​​ឡើងក្នុង​ការ​​ប្រើ​ប្រាស់​សេវា ដកប្រាក់ និងដាក់​ប្រាក់សន្សំ ​របស់ អេ អឹម ខេ ផង​ដែរ ដែលគិតមកត្រឹម ខែ ធ្នូ ឆ្នាំ ២០១៦ នេះ អេ អឹម ខេ មាន​ម៉ាស៊ីន​ដាក់ប្រាក់ និង​ដក​ប្រាក់​ដោយស្វ័យប្រវត្តិសរុប​​ចំនួន​ ៥៨គ្រឿង ​នៅទូទាំង​ប្រទេស។

សូមចុច ទីនេះ ដើម្បីអាន​ពី​ដំណើរ​ការ​​វិវឌ្ឍ​របស់ ​អេ អឹម ខេ។

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200