ព័ត៌មានហិរញ្ញវត្ថុ
2016-Sep-06 15:01 [Viewed : 2872]

បន្ទាប់​ពី​បាន​ឃើញ​​សត្វ​ដំរី​ជា​ច្រើន​ក្បាល​បាន​ត្រូវ​គេ​បាញ់​សម្លាប់​តាំង​ពី​នាង​នៅ​​ក្មេង​មក​ ជា​ពិសេស​ដំរី​មួយ​ក្បាល​ចុង​ក្រោយ​ដែល​មាន​អាយុ​៤៥​ឆ្នាំ​ត្រូវ​បាន​ងាប់​ក្រោម​ស្នាដៃ​ពួក​ព្រានព្រៃ​ដែរ​នោះ​ បាន​​ជំរុញ​ឲ្យ​​នារី​វ័យ​ក្មេង​​ជនជាតិ​កេនយ៉ា​ម្នាក់​រក​ឃើញ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​ដែល​ជួយ​សង្គ្រោះ​សត្វ​ដំរី​ទាំង​នោះ​បាន​។

យុវតី​កេនយ៉ា​ដ៏​វ័យ​ឆ្លាត​រូបនេះ ​មាន​ឈ្មោះ ​Mercy Sigey ​និង​ មាន​អាយុ​១៩​ឆ្នាំ​។ ដោយ​មាន​ការ​ជ្រោមជ្រែង​ជា​ពី​មិត្តភ័ក្ដិ និង​សាលា​ នាង​បាន​ផលិត​កូន​ម៉ាស៊ីន​ស្វ័យ​​ប្រវត្តិ​ដែល​អាច​ផ្ដល់​សញ្ញា​ការពារ​សត្វ​ដំរី​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់​បាន​ ដោយ​វា​អាច​ចាប់​យក​សញ្ញា​ពី​សកម្មភាព​​ពួក​អ្នក​ប្រមាញ់​​នៅ​ក្នុង​​រយៈ​ចម្ងាយ​៩​ម៉ែត្រ​ជុំវិញ​បរិវេណកន្លែង​ដែល​សត្វ​ដំរី​នោះ​នៅ។

ឧបករណ៍​នេះ​ត្រូវ​បាន​អង្គការ​អន្តរជាតិ​នានា​ដែល​ធ្វើ​ការ​​អភិរក្ស​សត្វ​​​ព្រៃ​​មាន​ការ​គាំទ្រ​​ជា​ខ្លាំង​ ហើយ​នាង​​អាច​ផលិត​វា​បាន​ដោយ​មាន​ការ​គាំទ្រ​ពី​គម្រោង​ថវិកា​មួយ​ដែល​មាន​ឈ្មោះ​ថា Innovate Kenya ដែល​ជា​​ស្ថាប័ន​ជួយ​គាំទ្រ​គំនិត​ច្នៃប្រឌិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​។​

ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​រៀប​​ចំ​ឡើង​ដោយ​​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ​United Nations Social Good Summit ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​០៦ តុលា នាង Mercy Sigey ​បាន​បង្ហាញ​ពី​គម្រោង​ផ្សេង​ទៀត​របស់​នាង​ដែល​មិន​មែន​សំដៅ​​ចំពោះ​តែ​ការ​ការពារ​សត្វ​ដំរី​ ឬ​សត្វ​ព្រៃ​ឯ​ទៀត​ៗ​នៅ​ក្នុង​ប្រទេស​កេនយ៉ា​នោះ​ទេ តែ​នាង​ថា វា​សម្រាប់​ការពារ​សត្វ​ព្រៃ​​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​។

គួរ​បញ្ជាក់​ថា​ ​​​កេនយ៉ា​ជា​ប្រទេស​អាហ្វ្រិក​​មួយ​ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិក​ដទៃ​ទៀត​ដែល​សំបូរ​ដោយ​សត្វ​ដំរី​ច្រើន​ជាង​គេ​ ហើយ​ប្រទេស​នេះ​​ជា​គោលដៅ​ដ៏​សំខាន់​នៃ​ពួក​ព្រាន​ព្រៃ​និង​ឈ្មួញ​ជួញដូរ​ភ្លុក​ដំរី​ខុស​ច្បាប់ក្នុង​ទ្វីប​អាហ្វ្រិក​។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200