របៀបប្រើអេធីអឹមអេអឹមខេ
2015-Apr-27 08:59 [Viewed : 101]

គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី គឺជាគ្រឹះ​ស្ថានឈានមុខ​គេមួយនៅ ព្រះរាជាណាចក្រកម្ពុជាដែលបាន​នឹងកំពុង​បម្រើអតិថិជនជិត៤០ម៉ឺននាក់ ​​ជាមួយនិងវិសាលភាពប្រតិបត្តិការ​គ្រប់​ដណ្តប់ទូទាំង​ប្រទេស។

   គោលដៅចម្បងរបស់​ គ្រឹះស្ថាន​​ អេ អឹម​ ខេ​ គឺ ការផ្ដល់ជូននូវ សេវាមីក្រូ​ហិរញ្ញ​​វត្ថុ​​ទៅតាមតម្រូវការ​ ដល់ប្រជាជនក្រីក្រភាគច្រើននៅគ្រប់ទិសទី​ រួម មានកម្ចីឯក្តជន និងជាក្រុមច្រើនប្រភេទ ផលិតផលសន្សំ និងផ្ទេរប្រាក់។ តាមរយៈ នៃ​ការផ្ដល់ជូននូវជម្រើសដ៏ទូលំទូលាយនៃសេវាប្រាក់កម្ចី សន្សំ ផ្ទេរប្រាក់ និងសេវាធនាគារចល័ត។ ​អេ អឹម​ ខេ​ រិះរកពីវិធីសាស្រ្ត​ទាំងឡាយ​ដែលអាចធ្វើអោយ​ប្រសើរឡើងនូវ​ជីវភាព​រស់នៅរបស់​ប្រជា​ពលរដ្ឋកម្ពុជា​ ដោយ​ផ្តល់ឱកាសពួកគេ ក្នុង​ការ​ផ្លាស់ប្តូរជីវភាពរស់នៅ​អោយបានសម​ស្រប។​

   ជាពិសេស " សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត "​ផ្ដល់ឱកាសអោយ​គ្រឹះ​ស្ថាន អេ អឹម​ ខេ បម្រើប្រជាពលរដ្ឋក្រីក្រភាគ​ច្រើននៅកម្ពុជាតាមរយៈ​ការ​ផ្ដល់​​នូវភាព​​ងាយស្រួល និងប្រសិទ្ធភាពខ្ពស់។

   គិតត្រឹមថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៤ គ្រឹះស្ថាន អេ អឹម​ ខេ (មានបុគ្គលិក​​ចំនួន​១,៦៨៩នាក់​) បម្រើអតិថិជនចំនួន ៣៩២,៣២៧ គ្រប​ដណ្ដប់​​​​​ចំនួន​១១,៨៣១ភូមិ ជាមួយនិងផលប័ត្រប្រាក់​កម្ចីជាង ៨៨លានដុល្លារអាមេរិក។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200