កម្ចីកសិកម្ម
2017-Aug-04 17:10 [Viewed : 10634]

បងប្អូន​កសិករ​ដែល​មាន​ការ​រីក​ចម្រើន​លើ​អាជីវកម្ម​របស់ខ្លួន ហើយ​ត្រូវការ​ដើមទុន​ច្រើន​ជាង​កម្ចី​ក្រុម​​ធម្មតា (កម្ចីសងដើមចុង​វគ្គ - ធនាគារភូមិ ឬ កម្ចី​សងបណ្តាក់ - ធនាគារភូមិ) អាច​ពិចារណា​កម្ចី​កសិកម្ម​បាន​ ដែល​អាច​ទទួល​បាន​ដើមទុន​ច្រើន​សម្រាប់​ការធ្វើកសិកម្ម។ កម្ចីនេះ​ត្រូវបាន​បង្កើ​តឡើង​សម្រាប់​​ គោលបំណងច្រើន​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​កសិកម្ម​ខ្នាត​តូច ការ​ដាំដំណាំ និង​ការចិញ្ចឹម​សត្វ​។ អតិថិជន​នៅ​តែ​រីករាយ​នឹង​របៀបនៃ​ការ​ទូទាត់​សង​ដដែល​ដូច​កម្ចី​ជា​ក្រុមដែរ។

រូបិយ​ប័ណ្ណ

  រយះពេល (ខែ)

ទំហំកម្ចី

អត្រាការប្រាក់

ទាបបំផុត

ខ្ពស់បំផុត

ដុល្លារ

៣ ទៅ ១២

៥០១​ ទៅ ១.៥០០

-

-

រៀល

៣ ទៅ ១២

២.០០០.១០០​ ទៅ ៦.០០០.០០០

-

-

បាត

៣ ទៅ ១២

២០.០០១​ ទៅ ៦០.០០០

-

-


 • របៀបបងបង់​៖ ការប្រាក់​រៀងរាល់​ខែ និង​បង់​ប្រាក់​ដើម​នៅ​ចុង​វគ្គ
 • កម្ចីអាចដកបាន​ច្រើន​ដង​ក្នុង​សំណើសុំដែល​បាន​អនុម័ត  
 • អតិថិជនកម្ចីទាំងអស់នឹងទទួលបាន​អត្ថប្រយោជន៍បន្ថែម​ដូចជា៖
  • អាចខ្ចីកម្ចីសង្គ្រោះបន្ទាន់
  • ទិញ​ធានារ៉ាប់រងខ្នាតតូច​លើ​សុខ​ភាព និង​គ្រោះថ្នាក់
  • លុបបំណុលក្នុងករណីទទួលមរណៈ​ភាព​ជាយ​ថា​ហេតុ
 • ជានីតិជន (អាយុ ចាប់​ពី ១៨ ឆ្នាំ ឡើង​ទៅ)
 • មានទីលំនៅអចិន្ត្រៃយ៍​ក្នុង​តំបន់
 • ទូរស័ព្ទមកលេខ ០២៣ ២២០ ២០២ / ១៨០០ ២០០ ២០០
 • ឬ ស្នើសុំផ្ទាល់មកកាន់បុគ្គលិក អេ អឹម ខេ
 • ឬ ស្នើសុំមកប្រធានធនាគារភូមិ​ក្នុងតំបន់របស់លោកអ្នក
 • ឬ មកកាន់ការិយាល័យ អេ អឹម ខេ ដែលជិតលោកអ្នកបំផុត

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200