សុខភាព និងគ្រោះថ្នាក់ គឺជាហានិភ័យដ៏ធំរបស់មនុស្សគ្រប់រូប ហើយអាចក្លាយជាបន្ទុកមួយដ៏ធំផ្នែកហិរញ្ញវត្ថុ។ ដើម្បីផ្តល់នូវការការពារចំពោះគ្រោះថ្នាក់ ដែលកើតមានជាយថាហេតុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វរតេ បានបង្កើតផលិតផលធានារ៉ាប់រង ដែលមានតម្លៃសមរម្យ តែបានផលខ្ពស់សម្រាប់អតិថិជនរបស់យើងនោះគឺ ធានារ៉ាប់រងខ្នាតតូច។ ចង់បានការធានារ៉ាប់រងនៅពេលខ្ចីប្រាក់ មានតែនៅ អេ អឹម ខេ ប៉ុណ្ណោះ។
ផ្តល់គោលនយោបាយធានារ៉ាប់រងជាប្រាក់រៀល ដែលអ្នកទិញនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
-
ថ្លៃសម្រាកព្យាបាល ២០.០០០ រៀលក្នុងមួយថ្ងៃ
-
ថ្លៃវះកាត់ ៦០០.០០០ រៀល
-
មរណភាព ឬពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ ២.០០០.០០០ រៀល
-
ការចូលវិភាគទានដល់គ្រួសារសម្រាប់គ្រោះថ្នាក់ ៤.០០០.០០០ រៀល
-
ចូលរួមបុណ្យសព ៦០០.០០០ រៀល
-
តម្លៃសេវាធានារ៉ាប់រងអតិថិជនម្នាក់ ៣០.000 រៀល និងតម្លៃសេវាធានារ៉ាប់រងជាកញ្ទប់ (ប្តី ឬ ប្រពន្ធ) ៦0.00០ រៀល
-
ជានីតិជន (អាយុ ចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ)
-
ត្រូវជាអតិថិជនកម្ចីរបស់ អេ អឹម ខេ
-
ទូរស័ព្ទមកលេខ ០២៣ ២២ ០២ ០២ / ១៨០០ ២០០ ២០០
-
ឬ អាចស្នើសុំទិញដោយផ្ទាល់ជាមួយបុគ្គលិក អេ អឹម ខេ ឬ ប្រធានធនាគារភូមិក្នុងតំបន់របស់លោកអ្នក
-
ឬ មកកាន់ការិយាល័យ ឬ ភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត