ប្រាក់សន្សំ
2020-Sep-01 08:29 [Viewed : 84018]

ការ​សន្សំ​ប្រា​ក់រឹត​តែ​សំខាន់​សម្រាប់​គ្រួសារ​នៅតាម​ជនបទ ក្នុងការ​គ្រប់​គ្រងហិរញ្ញវត្ថុ​ដ៏​ប្រសើរ ដើម្បី​ដោះស្រាយ​បញ្ហា ផ្សេងៗ ព្រមទាំង​ការរៀបចំ​ផែនការ​សម្រាប់​គ្រួសារ។ ប្រជាជន​កម្ពុជា​ពិត​ជាមាន​ទម្លាប់​សន្សំ​ប្រាក់ គ្រាន់តែ​ការ​សន្សំ​ប្រាក់​នោះ​មិន​​ស្ថិតក្នុង​រូប​ភាពមិន​ផ្លូវការ ដូចជា ការ​សន្សំ​ប្រាក់​ក្នុង​កូនជ្រូក ឬ លាក់ទុក​ក្នុង​កន្លែង​សម្ងាត់​ណាមួយ​ក្នុងផ្ទះ។ ប្រជា​ជន​​កម្ពុជា​មិនដឹង​ពី​មធ្យោបាយ ឬ គ្មាន​មធ្យោបាយ​ក្នុងការ​សន្សំ​ប្រាក់​ជាមួយ​អ្នកផ្តល់​សេវា​សន្សំ​ប្រាក់ ផ្លូវការ​ក្នុង​អតិ​ត​កាល។ ចម្ងាយ​ផ្លូវ​ក៏​ជា​ឧបសគ្គ​មួយ​ដែរ​សម្រាប់​ពួកគេ។ ដូច្នេះហើយ ទើប អេ អឹម ខេ បាន​បង្កើត​នូវ​ផលិតផល​សន្សំ​ដ៏​សម្បូរ​បែប​ដែលមាន​លក្ខណៈ​បត់បែន តាម​តម្រូវការ ជាមួយនឹង​បណ្តាញ​ប្រតិបត្តិការ​ដ៏​ទូលំទូលាយ​រួមមាន ការិយា​ល័យ ម៉ាស៊ីន​ដាក់​ប្រាក់ និង​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ និង​ភ្នាក់ងារ ដែល​អនុញ្ញាតិ​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​បាន​នៅ​ក្បែរ​​ផ្ទះ​របស់ ពួកគេ។ បច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់នូវ​ផលិតផល​សន្សំ​ជាច្រើន​រួមមាន៖

  1. គណនីងាយស្រួល
  2. គណនីសំណាង
  3. គណនី​កូនឆ្លាត​
  4. គណនី​មាន​កាល​កំណត់
  5. គណនី​អនាគត​
  6. គណនី​សោធនិវត្តន៍
Customer Service:
Tel: 023 220 202
Toll Free: 1800 200 200