គណនីសោធននិវត្តន៍
2020-Sep-03 10:02 [Viewed : 8217]

គណនីសោធននិវត្តន៍ គឺជាប្រភេទគណនីប្រាក់សន្សំ ក្នុងការរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់ផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ មុនពេល​ចូលនិវត្តន៍ ហើយរក្សាបានសុភមង្គលគ្រួសារជាដរាប។

 • ដាក់​ប្រាក់​ដំបូង​ត្រឹមតែ ១០.០០០ រៀល ឬ ២ ដុល្លារ ឬ ១០០ បាត
 • មិនតម្រូវឲ្យមានការរក្សាសមតុល្យអប្បរមានៅក្នុងគណនីនោះទេ
 • ទទួលបានទឹកប្រាក់បន្ថែម ៥%​ ករណីដាក់ប្រាក់ទៀងទាត់ជាប្រចាំខែ
 • ទទួលបានប្រាក់​ធានារ៉ាប់រង ៣០០% នៃចំនួនទឹក​ប្រាក់​​ក្នុង​គណនីសន្សំ  
 • ទទួលបានអត្រាការប្រាក់​ប្រចាំឆ្នាំ៖​  ២% សម្រាប់​ប្រាក់រៀល ​ដុល្លារអាមេរិក និង​បាតថៃ​​
 • ផ្តល់​ជូន​កាតសន្សំមានកិច្ចសន្យាដោយ​ឥត​គិត​ថ្លៃ
 • ងាយស្រួលអាចដាក់តាម​ម៉ាស៊ីនដាក់ប្រាក់ដោយ​ស្វ័យ​ប្រវត្តិ​ (ស៊ីឌីអឹម-២៤/៧)​ និងភ្នាក់ងារ អេ អឹម ខេ
 • ទទួលបាន​ការបញ្ចុះ​តម្លៃពិសេសពី​ដៃគូ​ពាណិជ្ជកម្ម​ អេ អឹម ខេ ទូទាំងប្រទេស

ឧទាហរណ៍៖ ឆ្នាំនេះចិត្រាមានអាយុ ៣០ឆ្នាំហើយចិត្រានឹងត្រូវចូលនិវត្តន៍ត្រឹមអាយុ៦៥ឆ្នាំ ដូច្នេះគាត់បានចាប់ផ្តើមបើកគណនីសោធននិវត្តន៍ ដោយធ្វើការដាក់សន្សំចំនួន៤០.០០០ រៀល ជារៀងរាល់ខែ។

ជំហានទី១៖ ចិត្រា បានបង្កើតគណនីសោធននិវត្តន៍នៅ អេ អឹម ខេ

ជំហានទី២៖ ចិត្រា តែងតែដាក់ប្រាក់សន្សំក្នុងគណនីនេះ១ខែចំនួន៤០.០០០ រៀល ក្នុងរយៈពេល៣៥ឆ្នាំ

ជំហានទី៣៖ ចិត្រានឹងទទួលបានប្រាក់ដើមរយៈពេល៣៥ឆ្នាំ ២២.០៦៧.៨០០ រៀល ជាមួយអត្រាការប្រាក់២% ស្មើ ១.៩៦៤.៦០០ រៀល (ក្រោយកាត់ពន្ធ) និងបូកប្រាក់បន្ថែម៥% ក្នុងរយៈពេល៥ឆ្នាំម្តង ស្មើ ១១២.៨០០ រៀល (ក្រោយកាត់ពន្ធ)។ ៣៥ឆ្នាំក្រោយមក ចិត្រា ទទួលប្រានប្រាក់សរុបក្រោយកាត់ពន្ធ គឺ ២៤.១៤៥.២០០ រៀល

 • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ
 • ឬ លិខិតឆ្លងដែន
 • ឬ សៀវភៅគ្រួសារ (សម្រាប់​មេគ្រួសារ)
 • ឬ ឯកសារដែលមាន​តម្លៃ​ស្មើ
 • ទូរស័ព្ទមកលេខ ០២៣ ២២ ០២ ០២ /១៨០០ ២០០ ២០០
 • ឬ មកកាន់ការិយាល័យ អេ អឹម ខេ ដែល​នៅ​ជិត​លោក​អ្នក​បំផុត

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200