ដំណើរវិវត្តន៍របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
2021-Jan-25 14:59 [Viewed : 5310]

១៩៩៣ ១៩៩៨

អង្គការ Concern Cambodia បានដាក់​ឲ្យ​ដំណើរការសាកល្បង ​កម្មវិធី​ ឥណទាន និងសន្សំ ​បន្ទាប់​​មក​បាន​ផ្តាច់ចេញពីការងារ​អភិវឌ្ឍសហគមន៍​របស់ខ្លួន ដើម្បី​ប្រែក្លាយខ្លួនជា​​អ្នក​ផ្តល់ សេវា​ឥណទាន និង​សន្សំ ​ដាច់​ដោយឡែក។

១៩៩៩

  • "កម្មវិធី​ឥណទាន និងសន្សំថ្នាក់ជាតិ" ត្រូវបានសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​។
  • អង្គការ Concern បានបំបែក​កម្មវិធីឥណទាន និងសន្សំ ទៅជា​គម្រោង​ឥណទានខ្នាតតូច​ឯករាជ្យ។

២០០១

  • គម្រោងត្រូវបាន​ប្តូរឈ្មោះទៅជា "ធនាគារពន្លឺថ្មី" (TPT)

២០០២

  • ធនាគារពន្លឺថ្មី ត្រូវបាន​ចុះបញ្ជីជា "ប្រតិបត្តិករ​ឥណទាន​ជនបទ" នៅធនាគារជាតិនៃកម្ពុជា (NBC) ដែល​មានក្រុមគោលដៅជាក់លាក់ គឺប្រជាពលរដ្ឋ​ក្រីក្រ (EAP)

២០០៣

  • ក្រុមហ៊ុន អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា ចំកាត់ ត្រូវបាន​ចុះបញ្ជីជា​ក្រុមហ៊ុនទទួលខុសត្រូវ​មានកម្រិត ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ជាមួយ​នឹង​ដើមទុន​ដំបូងចំនួន ២៥០ លានរៀល (ប្រហែល ៦២.៦៧២ ដុល្លារអាមេរិក)។
  • ការផ្តាច់ចេញ​នូវ​រាល់ទ្រព្យសម្បត្តិទាំងអស់ ពីអង្គការ Concern

២០០៤

  • អេ អឹម ខេ ត្រូវបានធនាគារជាតិ​នៃកម្ពុជា ​ផ្តល់អាជ្ញាប័ណ្ណ​ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ។

២០០៥ - ២០០៧

  • អេ អឹម ខេ បានពង្រីក​បណ្តាញប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់ ១២ ខេត្ត​ថ្មីទៀត រួមមាន បាត់ដំបង សៀមរាប កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ឧត្តរមានជ័យ កណ្តាល ក្រចេះ ព្រះវិហារ ព្រៃវែង ស្វាយរៀង និងតាកែវ។​​
  • គណៈកម្មាធិការការងារសង្គម ត្រូវបានបង្កើតឡើងផងដែរ។

២០១០

  • អេ អឹម ខេ ទទួលបាន​អាជ្ញាប័ណ្ណទទួលប្រាក់សន្សំ “MDI License” (Microfinance Deposit Taking-Institution License) នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១០ ពីធនាគារជាតិនៃកម្ពុជា។

២០១១

  • ពង្រីកសេវាប្រាក់សន្សំ និង​ផ្ទេរប្រាក់ នៅតាម​សាខា​​ទូទាំងប្រទេស។

២០១២

  • ចាប់ផ្តើម​បង្កើត​ភ្នាក់ងារ​របស់ខ្លួន ​ដើម្បី​ផ្តល់​ជូន​អតិថិជន​​នូវ​សេវាជាច្រើនដូចជា ដាក់ប្រាក់ ដកប្រាក់ ​ផ្ទេរប្រាក់​ និងបើកគណនីសន្សំ តាមរយៈការប្រើប្រាស់​ប្រព័ន្ធទូរស័ព្ទដៃផងដែរ។

២០១៣

  • ដាក់ឲ្យដំណើរការម៉ាស៊ីន​ដកប្រាក់ និង​ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM & CDM)

២០១៤

  • សហការជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វតេ (Forte Insurance Company) ដើម្បី​ផ្តល់សេវា​ធានារ៉ាប់រង​ខ្នាតតូចលើសុខ​ភាព និង​​គ្រោះថ្នាក់ ដល់អតិថិជនកម្ចីរបស់ខ្លួន។

២០១៥

  • ដាក់ឲ្យដំណើរការគណនីសន្សំកូនឆ្លាត អេ អឹម ខេ

២០១៦

  • ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន ពី SMART CAMPAIGN
  • ដាក់ឲ្យដំណើរការកម្ចីសម្រាប់ទឹកស្អាត និងអនាម័យ
  • ដាក់ឲ្យដំណើរការសេវាទូទាត់រហ័ស ជាមួយធនាគារជាតិនៃកម្ពុជា (NBC)
  • ទទួលស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលប្រើប្រាស់ប្រាក់រៀលច្រើនជាងគេនៅប្រទេសកម្ពុជា ដោយធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)

២០១៨

  • ជាឆ្នាំដែល អេ អឹម ខេ ឈានដល់ ១៥ឆ្នាំនៃ​វឌ្ឍនភាព​របស់ខ្លួន និងបន្ត ពង្រីក នូវសេវាកម្មប្រាក់កម្ចី សន្សំ  អាជីវកម្មធានារ៉ាប់រងខ្នាតតូចកាន់តែខ្លំាងឡើង។ ខណៈពេលដែលមានការបន្ថែមភ្នាក់ងារជាច្រើនសម្រាប់ជួយដល់ប្រព័ន្ធធនាគារចល័ត អេ អឹម ខេ ក៏បានក្លាយជាសមាជិកគ្រួសារនៃធនាគារពាណិជ្ជ និងសន្សំស៊ាងហៃផងដែរ។

២០១៩

  • អេ អឹម ខេ ទទួលបានជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូលថ្មី និងកម្មវិធី SWITCH SOLUTION។ ការផ្លាស់ប្តូរនេះ នឹងធ្វើឲ្យ អេ អឹម ខេ បន្តរីកចម្រើន និងបង្ហាញ ពីផលិតផល និងសេវាកម្មថ្មីទៅកាន់អតិថិជនថែមទៀតផង។

២០១៩

  • អេ អឹម​ ខេ អភិវឌ្ឍខ្លួនស្របទៅតាម សម័យបច្ចេកវិទ្យា ដោយបានវិនិយោគទៅលើប្រព័ន្ធធនាគារចល័ត ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗរបស់ខ្លួនតាមរយៈទូរស័ព្ទដៃ។
  • ដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់សម័យទំនើប QR Code ដែលជាមុខងារមួយនៃប្រព័ន្ធធនាគារចល័តដែលអាចឲ្យអ្នកប្រើប្រាស់ទូទាត់បានយ៉ាងងាយស្រួល និងរហ័យនៅតាម
    បណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួននៅគ្រប់ទីកន្លែង។
  • ដាក់ឲ្យប្រើប្រាស់នូវកញ្ចប់សេវា ហិរញ្ញវត្ថុថ្មីមួយទៀតសម្រាប់ជួយដល់ខ្សែចង្វាក់អាជីវកម្ម ក៏ដូចជាផ្តល់ទុនបង្វិលសម្រាប់ជួយដោះស្រាយបញ្ហាផ្សេងៗរបស់ម្ចាស់អាជីវកម្មដូចជា ការផ្តល់ទុន ការទិញវត្ថុធាតុដើម ឬ ការទិញទំនិញពីអ្នកផ្គត់ផ្គង់ ដើម្បីពង្រីកការលក់ នៅលើទីផ្សារ ក៏ដូចជាការដោះស្រាយបញ្ហាទ្រព្យធានារបស់អ្នកខ្ចីប្រាក់ផងដែរ។
  • ដាក់ឲ្យប្រើប្រាស់សេវាវេរលុយក្រៅប្រទេស ដែលអាចឲ្យអតិថិជនទទួលប្រាក់នៅប្រទេសកូរ៉េខាងត្បូង និងផ្ញើប្រាក់ទៅប្រទេសហ្វីលីពីន និងវៀតណាមផងដែរ។
  • អេ អឹម ខេ ក៏បានក្លាយជាសមាជិកប្រព័ន្ធបាគង ដែលជាប្រព័ន្ធធនាគារ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា អាចស្កេន និងទូទាត់ការចំណាយផ្សេងៗបានយ៉ាងងាយដោយមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់។
Customer Service:
Tel: 023 220 202
Toll Free: 1800 200 200