ដើម្បីឲ្យការរៀបចំបើកប្រាក់បៀវត្សរ៍ ជូនបុគ្គលិករបស់អ្នកកាន់តែចំណាយតិច ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ អេ អឹម ខេ ផ្តល់ជូនស្ថាប័ន ដែលមានតម្រូវការសេវានេះ។ សេវានេះ ជួយឲ្យក្រុមហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសម្រួលការងារបើកប្រាក់ខែជូនបុគ្គលិកឲ្យកាន់តែងាយស្រួល។ លើសពីនេះទៅទៀតពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា អត្រាការប្រាក់ខ្ពស់ មានភាពបត់បែន អាចបើកប្រាក់តាមនៅតាមម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិ និងភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស ដោយមិនចំណាយអ្វីទាំងអស់។ លើសពីនេះទៅទៀត បុគ្គលិកស្ថានប័ននោះ ក៏រីករាយជាមួយនឹងការបញ្ចុះតម្លៃពិសេសនៅតាមដៃគូរពាណិជ្ជកម្ម អេ អឹម ខេ ទូទាំងប្រទេស ដោយគ្រាន់តែបង្ហាញកាតគណនីសន្សំជាការស្រេច។
-
ប្រសិទ្ធភាពខ្ពស់ក្នុងការរៀបចំបើកប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកប្រចាំខែ
-
ទទួលបានគណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់
-
ទទួលបានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្សេងដូចជា សេវាប្រាក់កម្ចី សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតជាដើម។
-
ទទួលបាន កាតងាយស្រួល (កាតអេធីអឹម ពណ៌ស្វាយ) ដោយឥតគិតថ្លៃ
-
ងាយស្រួលក្នុងការធ្វើប្រតិបត្តិការតាមរយៈម៉ាស៊ីន ដាក់ និងដកដោយប្រាក់ស្វ័យប្រវត្តិ (អេធីអឹម និងស៊ីឌីអឹម- ២៤/៧)
-
អាចដក និងដាក់ប្រាក់ តាមតម្រូវការនៅរៀងរាល់ម៉ោងធ្វើការនៅការិយាល័យ និងភ្នាក់ងារ អេ អឹម ខេ ទូទំាងប្រទេស ដោយមិនគិតថ្លៃសេវា
-
ទាំងក្រុមហ៊ុន និងបុគ្គលិក ត្រូវមានគណនីនៅ អេ អឹម ខេ។
-
សូមទូរស័ព្ទមកលេខ ០២៣ ២២ ០២ ០២ / ១៨០០ ២០០ ២០០
-
ឬ ទៅកាន់ការិយាល័យ អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត និងជួបជាមួយមន្ត្រីសេវាអតិថិជន នឹងណែនាំលោកអ្នកពីរបៀបប្រើប្រាស់ទាំងអស់