វាជាការចូលរួមជាមួយគ្នាដើម្បីសម្រេចចិត្តអំពីអ្វីដែលអ្នកចង់បាន ហើយជាកម្លាំងរួមគ្នាដើម្បីធ្វើឲ្យគ្រប់សមាជិកមានភាពងាយស្រួល។ នេះជាលក្ខណៈពិសេសនៃកម្ចីជាក្រុមរបស់ អេ អឹម ខេ ដែលជាកម្ចីធ្វើឲ្យសហគមន៍កាន់តែជិតស្និទ្ធគ្នា និងមានការទទួលខុសត្រូវរួមគ្នាដើម្បីរីកចម្រើនទាំងអស់គ្នា។
កម្ចីជាក្រុម ឬ ហៅថាកម្ចីធនាគារភូមិ ត្រូវបានដាក់ឲ្យប្រើប្រាស់ ដែលមានលំនាំចេញពីកម្ចីក្រុមសាមគ្គី។ វិធីសាស្ត្រនេះផ្តើមចេញពីអតិថិជនសក្តានុពល ដែលធ្វើការជ្រើសរើសសមាជិកបង្កើតជាក្រុមដែលមានការទទួលខុសត្រូវរួម ដែលក្នុងនោះមានសមាជិកចាប់ពី ២ ទៅ ៦ នាក់ ដោយបង្កើតទៅជាធនាគារភូមិ ដែលមានក្រុមចាប់ពី ៤ ទៅ ១២ ក្រុម ឬ រហូតដល់ ១០០ នាក់។ កម្ចីនេះមិនតម្រូវឲ្យមានទ្រព្យដាក់ធានាឡើយ ព្រោះថាផលិតផលនេះ ត្រូវបានបង្កើតឡើងសម្រាប់ផ្តោតជាសំខាន់បំផុតទៅលើអតិថិជនក្រីក្រ។ កម្ចីជាក្រុមជាផលិតផលស្នូលរបស់ អេ អឹម ខេ ព្រោះថាវាជួយធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រនៅតាមជនបទ។
ប្រធានធនាគារភូមិ (VBP) ត្រូវបានជ្រើសរើសដោយសមាជិករបស់ខ្លួនដើម្បីធ្វើជាតំណាងធនាគារភូមិ។
អតិថិជនអាចធ្វើការជ្រើសរើសបាននូវប្រភេទផលិតផល ដែលត្រូវនឹងលំហូសាច់ប្រាក់របស់ខ្លួន។
សូមចុចលើ ជម្រើសផលិតផល ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែម៖