ប្រាក់កម្ចី
2016-Apr-22 09:58 [Viewed : 34368]

គ្មាន​ប្រាក់កម្ចី​ណា​ដែលមាន​លក្ខណៈងាយស្រួល​ដល់​អតិថិជន​ក្នុងការ​ទូទាត់ និង​មាន​ភាពបត់បែន​តាម​តម្រូវការ​អតិថិជន ដូច​កម្ចី​របស់ អេ អឹម ខេ ឡើយ។ យើង​តែងតែ​ធានាថា​ហិរញ្ញវត្ថុ​របស់​អតិថិជន​មាន​សុវត្ថិភាព និង មាន​ទំនុកចិត្ត។

អតិថិជន​កម្ចី អេ អឹម ខេ ជាច្រើន ចូលរួម​ជាមួយ អេ អឹម ខេ ជា​អតិថិជន​ធនាគារ​ភូមិ ដែល​ត្រូវការ​ប្រាក់កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់តូចៗ តាមរយៈ​ផលិតផល​កម្ចី​ធានា​ជា​ក្រុម។ អតិថិជន​ល្អ​ដែល​ស្ថិតនៅ​យូរអង្វែង​ជាមួយ អេ អឹម ខេ ត្រូវបាន​ផ្តល់នូវ​ទំហំ​កម្ចី​ខ្ពស់បំផុត និង​បន្ថយ​ការប្រាក់​សម្រាប់​កម្ចី​វគ្គ​បន្ទាប់។ អតិថិជន​ជោគជ័យ​ក៏​អាច​មានឱកាស​ទទួលបាន​នូវ​ផលិតផល​កម្ចី​តាម​រដូវ​កាល​ដែលមាន​ភាពបត់បែន និង​កម្ចី​សង្គ្រោះបន្ទាន់ ប្រសិន​ពួកគេ​ជួបប្រទះ​នូវ​ភាពចាំបាច់​ណាមួយ​ដែល​កើតឡើង​ជាយថាហេតុ។

សម្រាប់​អតិថិជន ដែល​ត្រូវការ​ប្រាក់កម្ចី​ទំហំ​ធំ ពួកគេ​អាច​ជ្រើសរើស​ផលិតផល​កម្ចី​ឯកត្តជន​ច្រើន​ប្រភេទ។ កម្ចី​ទាំងនេះ​រួមមាន កម្ចី​ពង្រីក​អាជីវកម្ម និង​កសិកម្ម។ ដោយសារតែ​កម្ចី​នេះ​មាន​ទំហំ​ទឹកប្រាក់​ធំ និង​មាន​ហានិភ័យ​ខ្ពស់ កម្ចី​ប្រភេទ​នេះ​តម្រូវ​ឲ្យ​មានទ្រព្យ​ធានា និង​អ្នកធានា។

សម្រាប់​អ្នករស់នៅ​ទីក្រុង អេ អឹម ខេ មាន​ផ្តល់​ប្រភេទ​ផលិតផល​កម្ចី ដែលមាន​លក្ខណៈ​ខុសគ្នា​បន្តិច​នោះ​គឺ​ប្រភេទ​កម្ចី​សម្រាប់​គ្រួសារ​ដែលជា​ប្រភេទ​កម្ចី​ឯកត្តជន ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ធូរស្រាល​ជាង ទៅលើ ទីលំនៅ ទ្រព្យ​ដាក់​ធានា និង​អ្នកធានា។

បច្ចុប្បន្ន អេ អឹម ខេ មាន​កម្ចី​បី​ប្រភេទ សំខាន់ៗសម្រាប់​ជ្រើសរើស រួមមាន៖

  1. កម្ចី​ជា​ក្រុម
  2. កម្ចី​ឯក​ត្តជន
  3. កម្ចី​សង្គ្រោះបន្ទាន់
Customer Service:
Tel: 023 220 202
Toll Free: 1800 200 200