ព័ត៌មាន & ព្រឹត្តិការណ៌ 
អេ អឹម ខេ ឈ្នះពានរង្វាន់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តការងារបានល្អប្រសើរបំផុតពី Giordano Dell’Amore
រាជធានីភ្នំពេញថ្ថៃទី២៧ ខែតុលា ឆ្នាំ២០១១
នាពេលថ្មីៗនេះគ្រឹះស្ថាន អេ អឹម ខេ បានទទួលបណ្ណសរសើរ Giordano Dell’Amore Microfinance International Best Practice បានផ្តល់ជូនគ្រឹះស្ថាន អេ អឹម ខេ ក្នុងសន្និបាតអន្តរជាតិស្តីអំពី “បច្ចុប្បន្នភាព និង អនាគត នៃវិស័យមីក្រូហិរញ្ញវត្ថុៈ តម្លាភាព ការគាំពារអតិថិជន និង ផលប៉ះពាល់ផ្នែកសង្គម” ដែលប្រព្រឹត្តទៅនៅទីក្រុង Milan ប្រទេសអ៊ី តាលី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ នេះ។
គ្រឹះស្ថាន អេ អឹម ខេ បានផ្តល់នូវក្របខ័ណ្ឌក្នុងការគ្រប់គ្រងការងារសង្គមដែលត្រូវបានវាយតម្លៃ និងចាត់ចូលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងការអនុវត្តន៍ការងារសង្គមបានយ៉ាងល្អបំផុតលើឆាកអន្តរជាតិ។
អគ្គនាយកគ្រឹះស្ថាន អេ អឹម ខេ លោក ភិតធ័រ ផៅវ័រ រួមជាមួយអគ្គនាយករង លោក គា បូរាណ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី ដើម្បីទទួលបណ្ណសរសើរនេះ ព្រមទាំងរង្វាន់ជាទឹកប្រាក់ចំនួន ៥០,០០០អឺរ៉ូ។
អគ្គនាយកនៃគ្រឹះស្ថាន អេ អឹម ខេ បានមានប្រសាសន៍ថា “ការទទួលបាននូវបណ្ណសរសើរនេះ គឺឆ្លុះបញ្ចាំងពីប្រត្យក្សភាពនៃបេសកកម្មរបស់ អេ អឹម ខេ តទៅថ្ងៃខាងមុខ និង ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម ដែលយើងត្រូវអនុវត្តដើម្បីធានាសម្រេចបាននូវបេសកកម្មរបស់ខ្លួន”។
Fondazione Giordano Dell’Amore គឺជាសមាជិកនៃ RITMI - the Italian Microfinance Network, និង "Comitato Nazionale Italiano Permanente per il Microcredito" ដែលមានទំនាក់ទនងជាមួយនឹង "European Microfinance Network" ព្រមទាំងវេទិកាហិរញ្ញវត្ថុខ្នាតតូចនៃទ្វីបអឺរ៉ុប។
អំពីគ្រឹះស្ថាន អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជាផ្អែកលើចំនួនអតិថិជន។ បេសកកម្មគ្រឹះស្ថាន អេ អឹម ខេ គឺ “ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ”។ គ្រឹះស្ថាន អេ អឹម ខេ មានបុគ្គលិកសរុបចំនួន ៩៥០នាក់ ដែលកំពុងបម្រើការងារតាម៨៨សាខា និងអនុសាខា នៅទូទាំងរាជធានី-ខេត្តនៃប្រទេសកម្ពុជា ជាមួយអតិថិជនប្រមាណ ២៨០,០០០នាក់។
សូមចូលទៅកាន់គេហទំព័រ http://www.fgda.org/eventiuk.php សម្រាប់ព័ត៌លម្អិត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក ណាង គីណាល់
នាយកទីផ្សារ
ទូស័ព្ទលេខ៖ (855) 23 22 02 02
សារអេឡិចត្រូនិចៈ kinal.nang@amkcambodia.com

Saturday, 25-Aug-2012 09:37:23 GMT+7 [ ត្រូវបានមើល : 47762 ]

អេអឹមខេ ឈ្នះពានរង្វាន់ ការងារល្អបំផុតឆ្នាំ២០១១

English
ភាសាខ្មែរ
វេបម៉ែល
តម្លើងយូនីខូដខ្មែរ