|
ប្រវត្តិ Thursday, 13-Sep-2012 14:47:38 GMT+7 [ ត្រូវបានមើល : 87160 ] ![]() អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិល ធី ឌី (អេ អឹម ខេ)បានចាប់កំណើត មកពី កម្មវិធីឥណទាន និងសន្សំរបស់អង្គការ Concern Worldwide នៅក្នុងព្រះរាជា ណាចក្រកម្ពុជានៅក្នុងឆ្នាំ១៩៩៣។
ក្នុងកំឡុងពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩ សកម្មភាពឥណទាន និងសន្សំ បានចាប់ផ្តើមផ្តាច់ខ្លួនបន្តិចម្តងៗពីកម្មវិធីអភិវឌ្ឍន៍សហគមន៍ទ្រង់ទ្រាយធំរបស់ Concern Worldwide ហើយបានក្លាយទៅជាគម្រោងតាមតំបន់ដាច់ ដោយឡែក ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ Concernដដែល។
ក្នុងងឆ្នាំ ១៩៩៩ ដោយសារ តែការរីកចម្រើនផ្នែកផលប័ត្រប្រាក់កម្ចីយ៉ាងឆាប់រហ័ស លើសពី ១០០០លានរៀល (២៥០០០០ដុល្លារសហរដ្ឋ អាមេរិក) ហើយប្រឈមជាមួយនឹងការផ្លាស់ប្តូរផ្នែកច្បាប់គ្រប់គ្រងអង្គ ការ Concern បានចាប់ផ្តើមដំណើរការអស់រយៈពេលជាច្រើន ឆ្នាំក្នុងការបង្កើតជាក្រុមហ៊ុនឯករាជស្របច្បាប់មួយ។
នៅឆ្នាំ ២០០១ កម្មវិធីឥណទាន និងសន្សំ បានប្រែក្លាយទៅជា ធនាគារ ពន្លឺថ្មី ដែលជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះ។ ដំណើរការ នៃការប្រែប្រួលដ៏ច្រើនបានផ្លាស់ប្តូរពី ធីភីធី ទៅជា អេ អឹម ខេ ខូអិលធីឌី ក្នុងកំឡុង ឆ្នាំ២០០២ និង២០០៣។ ឈ្មោះថ្មី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូអិលធីឌី (អេ អឹម ខេ) ត្រូវបានសម្រេច ហើយបាន ចុះបញ្ជីជា ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិតនៅក្រសួងពាណិជ្ជកម្ម។ ការកាត់ផ្តាច់បំណុល និងទ្រព្យសកម្មត្រូវបានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ចប់សព្វគ្រប់។ គ្រឹះស្ថាន អេ អឹម ខេ បានធ្វើអោយប្រសើរឡើងចំពោះការយកចិត្តទុក ដាក់ របស់ខ្លួន បានតែងតាំង និងពង្រឹងសមាជិកក្រុមប្រឹក្សាភិបាល ជ្រើសរើស សមាជិកថ្មី និងចាប់ផ្តើមធ្វើទំនើបកម្មប្រព័ន្ធ និងគោលនយោ បាយ ដោយផ្សារភ្ជាប់ជាមួយនឹងសេចក្តីត្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុ។ នៅឆ្នាំ២០០៤ អេ អឹម ខេ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ ២០០៥ គ្រឹះស្ថាន អេ អឹម ខេ ធានាបានចំពោះបំណុលហិរញ្ញវត្ថុ របស់ខ្លួន ជាលើកដំបូង ហើយបង្កើតយន្តការគ្រប់គ្រងការងារសង្គម ដើម្បីវាស់វែងការជះឥទ្ធិពលរបស់ខ្លួនចំពោះសង្គម។ ចាប់តាំងពីការទទួលបានប្រាក់កម្រៃលើកដំបូងនៅឆ្នាំ ២០០៥ គ្រឹះស្ថាន អេ អឹម ខេ បានក្លាយ ទៅជាក្រុមហ៊ុន ដែលមានទ្រង់ទ្រាយធំ បានពង្រីកវិសាលភាពប្រតិបត្តិការ របស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បានបង្កើតនូវ ផលិតផល និងសេវាកម្មថ្មីៗ ជាច្រើន។ ការទទួលឥទ្ធិពល ពីវិបត្តិហិរញ្ញវត្ថុសកលលោក នៅឆ្នាំ ២០០៨ អេ អឹម ខេ ជាគ្រឹះស្ថាននៅតែនាំមុខគេមួយក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជា។ ![]() ទស្សនវិស័យ បេសកកម្ម និង គោលការណ៍ណែនាំ Thursday, 13-Sep-2012 14:52:53 GMT+7 [ ត្រូវបានមើល : 86107 ] ![]() ទស្សនវិស័យ បេសកកម្ម និង គោលការណ៍ណែនាំ ទស្សនវិស័យ
ក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋទំាឡាយ មានឱកាសគ្រប់គ្រាន់ និង ស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើអោយប្ររសើរ ឡើងនូវជីវភាពរស់នៅរបស់ពួកគេហើយអាចជួយជាវិភាគទានយ៉ាងមាន ប្រយោជន៍ចំពោះការអភិវឌ្ឍន៍ ប្រទេសជាតិ។ ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាពជាអាទិភាពរបស់ គ្រឹះស្ថាន អេ អឹម ខេ បានងាកចេញពីការផ្តោតទៅលើការពង្រីកវិសាលភាពមកពង្រឹងអោយមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ហើយក៏រក្សាបាននូវគោលដៅសង្គម របស់ខ្លួនផងដែរ។ បេសកកម្ម «ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់ សេវាមីក្រហិរពា្ញវត្ថុសមស្រប និងឋិតថេរ។» គោលការណ៍ណែនាំ របស់ គ្រឹះស្ថាន អេ អឹម ខេ៖ • គ្រឹះស្ថាន អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅ ក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។ • គ្រឹះស្ថាន អេ អឹម ខេ បេ្តជ្ញាបើកទូលាយនិងអោយមានតម្លាភាពនូវគ្រប់ ផ្នែក ទំាងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។ • គ្រឹះស្ថាន អេ អឹម ខេ បេ្តជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដា ដើម្បីធានាអោយបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារ អតិថិជន។ • អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករម្លែក នូវព័ត៌មាន ដ៏សមស្រប នឹងរួមចំណែក ដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែក ក្នុងការកែលម្អ គោលការណ៍ និង ប្រព័ន្ធ។ ក្រមអនុវត្តន៍របស់គ្រឹះស្ថាន អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន៖ ១.ការរួមបញ្ចូលៈ យើងនឹងធ្វើអតិបរមាកម្មការួមបញ្ចូលប្រជាពលរដ្ឋក្រីក្រនិងប្រជាពលរដ្ឋដែលគេមិនសូវយកចិត្តទុកដាក់ផ្សេងទៀត អោយមកប្រើប្រាស់ផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ។ ២.ការចាកផុតពីបំណុលវណ្ឌកៈ យើងនឹងកាត់បន្ថយអោយបានជាអប្បបរមានូវហានិភ័យរបស់អតិថិជន(ជាពិសេសប្រជាពលរដ្ឋក្រីក្រ) ទៅនឹងផលិតផលដែលអាចធ្វើអោយប៉ះពាល់និងធ្វើអោយមានខាតបង់ប្រសិនបើអតិថិជនត្រូវស្ថិត នៅក្នុងបំណុលច្រើនវណ្តករ។ ៣.ការកំណត់តម្លៃដែលមានតម្លាភាពៈ យើងនឹងផ្តល់នូវព័ត៌មានពេញលេញទៅអោយអតិថិជនអំពីគោលការណ៌ និងនីតិវិធីព្រមទាំងធានាអោយមានតម្លាភាពពេញលេញនៅក្នុងប្រិតិបត្តិការ និងការកំណត់តម្លៃ។ ៤.អាកប្បកិរិយាបុគ្គលិកប្រកបដោយក្រមសីលធម៌ៈ យើងនឹងធានាអោយមាននូវឥរិយាបទប្រកបដោយក្រមសីលធម៌ខ្ពស់ និងការគោរពចំពោះអតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ៥.ការអនុវត្តន៍សមស្របនៃការទាបំណុលៈ ការប្រតិបត្តិនៃការទាបំណុលនឹងធ្វើការដោះស្រាយជាមួយអតិថិជនរបស់យើងហើយនឹងមិនមាន ប្រើអំពើរំលោភបំពាន ឬបង្គាប់បញ្ជាព្រៃផ្សៃឡើយ។ ៦.យន្តការដែលមានប្រសិទ្ធភាពសម្រាប់ជួយសម្រាលទុក្ខព្រួយៈ យើងនឹងមានយន្តការឆ្លើយតបនៅនឹងកន្លែង សម្រាប់ដោះស្រាយបញ្ហា និងការត្អូញត្អែចំពោះអតិថិជន។ ៧.ភាពឯកជននៃទិន្នន័យរបស់អតិថិជនៈ ភាពឯកជននៃទិន្នន័យអតិថិជននឹងតែងតែត្រូវបានគោរពជានិច្ចជាកាល។ ៨.សេរីភាពនៃការជ្រើសរើសៈ យើងនឹងសម្រួលព្រមទាំងជំរុញអោយមានសេរីភាពក្នុងការជ្រើសរើសពេញលេញ ចំពាះអតិថិជនទាំងអស់។ ក្រមនេះត្រូវបានបញ្ចូលក្នុងស្តង់ដារនៃប្រតិបត្តិការនៅក្នុងគោលនយោបាយរបស់ គ្រឹះស្ថាន អេ អឹម ខេ នឹងត្រូវបានត្រួតពិនិត្យតាមរយៈមុខងារនៃសវនកម្ម ផ្ទៃក្នុង និងការរកឃើញពីការស្រាវជ្រាវផ្នែកសង្គម។ ![]() ភាគទុនិក និង សមាជិកក្រុមប្រឹក្សាភិបាល Monday, 1-Oct-2012 16:44:08 GMT+7 [ ត្រូវបានមើល : 84072 ] ![]() ភាគទុនិក និងក្រុមប្រឹក្សាភិបាល ភាគទុនិករបស់ គ្រឹះស្ថាន អេ អឹម ខេ រួមមាន Concern Worldwide (Dublin) និង Concern Worldwide UK. ![]() គណៈកម្មាធិការប្រតិបត្តិ Wednesday, 8-May-2013 10:14:11 GMT+7 [ ត្រូវបានមើល : 84680 ] ![]() គណៈកម្មាធិការប្រតិបត្តិ The contents will be available soon...! ![]() គណៈគ្រប់គ្រង Thursday, 9-May-2013 08:10:40 GMT+7 [ ត្រូវបានមើល : 56971 ] ![]() គណៈគ្រប់គ្រង The content will be available soon...! ![]() ប្រធានភូមិភាគ Thursday, 13-Sep-2012 15:19:33 GMT+7 [ ត្រូវបានមើល : 82744 ] ![]() ប្រធានភូមិភាគ
![]() ប្រធានសាខា Thursday, 14-Mar-2013 17:10:13 GMT+7 [ ត្រូវបានមើល : 82312 ] ![]() ប្រធានសាខារបស់ស្ថាប័នអេ អឹម ខេ មានដូចជា
![]() សាខាប្រតិបត្តិការ Thursday, 29-Mar-2012 10:54:35 GMT+7 [ ត្រូវបានមើល : 83107 ] ![]() ការិយាល័យសាខា គិតត្រឹម ខែធ្នូ ឆ្នាំ២០១១ នេះ អេ អឹម ខេ បានប្រតិបត្តិការគ្របដណ្តប់ចំនួន២៤ខេត្ត-រាជធានីនៅទូទាំងប្រទេស រួមមានៈ បន្ទាយមានជ័យ បាត់ដំបង/ប៉ៃលិន កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ក្រុងព្រះសីហនុ/កោះកុង កំពត/កែប កណ្ដាល ក្រចេះ មណ្ឌលគីរី ព្រះវិហារ ព្រៃវែង ស្វាយរៀង តាកែវ ឧត្តរមានជ័យ ពោធិសាត់ រតនគីរី សៀមរាប កំពង់ធំ ស្ទឹងត្រែង មុខកំពូល (កណ្តាល) និង រាជធានីភ្នំពេញ ។ ![]() អ្វីខ្លះដែលធ្វើអោយ អេ អឹម ខេ ខុសផ្លែកពីគេ Monday, 12-Mar-2012 09:42:44 GMT+7 [ ត្រូវបានមើល : 81724 ] ![]()
![]() អេ អឹម ខេ តាមចំនួន Wednesday, 23-May-2012 09:29:09 GMT+7 [ ត្រូវបានមើល : 80979 ] ![]() អេ អឹម ខេ តាមចំនួន
![]() អេ អឹម ខេ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
Monday, 12-Mar-2012 09:44:41 GMT+7 [ ត្រូវបានមើល : 80653 ] ![]() ការផ្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
![]() | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
English
ភាសាខ្មែរ
វេបម៉ែល
តម្លើងយូនីខូដខ្មែរ

.jpg)
.jpg)
.gif)
.jpg)

.png)
.jpg)
.png)








.png)